រដ្ឋាភិបាលអូស្ត្រាលីថ្មីនឹងជួបចរចាជាមួយឥណ្ឌូណេស៊ីពីបញ្ហាជនស្វែងសុំសិទ្ធិជ្រកកោនតាមទូក
លោកស្រី Julie Bishop ដែលនឹងជារដ្ឋមន្ត្រីការបរទេសថ្មីអូស្ត្រាលីមានប្រសាសន៍ថា ទៅតាមលទ្ធភាពដែលអាចធ្វើបានរដ្ឋាភិបាលអូស្ត្រាលីនឹងធ្វើការចរចា ជាមួយប្រទេសឥណ្ឌូណេស៊ីពីគ្រប់ផ្នែកនៃគោលនយោបាយការពារព្រំដែនរបស់ អូស្ត្រាលី។
លោក Marty Natalegawa សមភាគីខាងឥណ្ឌូណេស៊ីមានប្រសាសន៍ថា ឥណ្ឌូណេស៊ីនឹងបដិសេធផ្នែកសំខាន់ៗមួយចំនួននៃផែនការនយោបាយ ជនស្វែងសុំសិទ្ធិជ្រកកោនរបស់រដ្ឋាភិបាលជាប់ឆ្នោតថ្មីអូស្ត្រាលី។
លោក បានមានប្រសាសន៍ថា ទីក្រុងចាការតានឹងមិនគាំទ្រសំណើក្នុងការទិញទូកពីអ្នកនេសាទ ឥណ្ឌូណេស៊ី និងពីអ្វីដែលអូស្ត្រាលីមានគម្រោងចង់ចូលពាក់ព័ន្ធក្នុង វិធីសាស្ត្រដំបូងនៃមណ្ឌលឃុំខ្លួន។
លោកស្រី Bishop មានប្រសាសន៍ថា គោលនយោបាយនានានឹងធ្វើការពិភាក្សានៅក្នុងកិច្ចប្រជុំមួយចំនួន ជាមួយមន្ត្រីប្រទេសឥណ្ឌូណេស៊ីនៅក្នុងពេលអនាគតដ៏ឆាប់ខាងមុខនេះ៕ (Radio Australia)