បំផ្ទុះ ចោលគ្រាប់ នៅទល់មុខរដ្ឋសភា
ភ្នំពេញ៖ សេចក្តីរាយការណ៍ព័ត៌មាន ពីមុខរដ្ឋសភា បានឲ្យដឹងថា អាជ្ញាធរបានបំផ្ទុះចោលប៊ីដុងដែលគេយកដាក់ចោលនៅទល់មុខរដ្ឋសភាហើយ ។
អ្នករាយការណ៍ព័ត៌មាន ពីកន្លែង បានរាយការណ៍ថា សំឡេងគ្រាប់លាន់ឮឡើងខ្លាំង ហើយបានធ្វើឲ្យកក្រើកនៅតំបន់ជុំវិញនោះ។
ការលួចដាក់ គ្រឿងផ្ទុះនៅភ្នំពេញ បានកើតមានរហូតដល់ពីរកន្លែង មួយកន្លែងទៀតគឺនៅជិតស្ពាននាគក្បែរវត្តភ្នំ នៅទីនោះគេបានរកឃើញគ្រាប់ M79 ចំនួនបីគ្រាប់។
បន្ទាប់ពីការ បំផ្ទុះគ្រាប់រួចហើយ កម្លាំងសមត្ថកិច្ចបានត្រូវបញ្ជូនបន្ថែមទៅកន្លែងនោះដើម្បីពង្រឹង សន្តិសុខ៕ នាង/Cambodia News