រៀប​អាពាហ៍ពិ​ពាហ៍​ឲ្យ​កូន​ភ្លោះ ​ព្រោះ​តែ​ជំនឿជា​ប្តី​ប្រពន្ធ​ ពី​ជាតិ​មុន​

ភ្នំពេញ ៖  កាលពី​​​ព្រឹក​​ថ្ងៃទី​១២ កញ្ញានេះ​  អាពាហ៍ពិពាហ៍​កូនភ្លោះ​​បង្កើត​មួយគូ ដែលបាន​ប្រព្រឹត្ត​ឡើង​ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ​បាន​ទាក់​ទាញ​អារម្មណ៍​​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ ខ្លាំង​ ព្រោះ​​តែពិធី​មង្គល​ការ​​កូនភ្លោះនោះ ​បាន​រៀបចំ​​តាម​ប្រពៃណី​ខ្មែរ​ដូច​មង្គល​ការ​គូ​ស្វាមី​ភរិយា​ទូទៅដែរ ។

Cam1មិន​តែប៉ុណ្ណោះ ​ភ្ញៀវ​​ប្រមាណ​ជិត​៣០​តុ​​បាន​ចូល​រួម​ពិសា​​ភោជនីយ​អាហារ​ក្នុង​ថ្ងៃ​ មង្គល​ការ​កូនភ្លោះ​មួយគូ​នោះតាមរយៈ​ការ​អញ្ជើញ​​​តាម​ធៀបការ​ដែល​មានតម្លៃ​ គួរសម​ដែរ ។

ស្ត្រីមេម៉ាយ​ឈ្មោះ​ម៉ាន សុផានី ​ជាម្តាយ​កូនភ្លោះ ​បាន​រៀបរាប់​ឱ្យ​ដឹងថា កូន​ភ្លោះ​ទាំង​ពីរ​នាក់នេះ ​មាន​អាយុ​១២​ឆ្នាំ ម្នាក់ជា​កូន​ប្រុស​ឈ្មោះ​ចាន់ ពោធិវង្ស និង​ម្នាក់​ទៀត​ជា​កូនស្រី​ឈ្មោះ​ចាន់ អប្សរ ។

ស្ត្រី​រូបនោះ​​បានបញ្ជាក់ថា មូល​ហេតុ​ដែល​គាត់​រៀបអាពាហ៍ពិពាហ៍​ឱ្យ​កូនភ្លោះ​របស់គាត់​នោះ ព្រោះ​យល់ឃើញថា កូនភ្លោះ​ទាំង​ពីរនោះ​​ គឺជាតិមុន​ជាប្តីប្រពន្ធ  ឬគូ​សង្សារ​​ដែល​ស្រឡាញ់គ្នា​ស្លាប់​រស់ ហើយបាន​មកចាប់ជាតិ​ក្នុង​ផ្ទៃ​តែមួយ​ដូច្នេះ ៕ នាង​/Cambodia News

Related Articles

Back to top button
Close
Close