សម ​រង្ស៊ី ​ថា ​ការ​ធ្វើ​បាតុ​កម្ម​បី​ថ្ងៃ ​អាច​នឹង​មាន​ការ​ដើរ​តាម​ផ្លូវ​

ភ្នំពេញ៖ ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី បាន​និយាយ​នៅ​ព្រលានយន្តហោះ​ថា ការធ្វើ​មហា​បាតុ​កម្ម​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ខាងមុខនេះ នឹង​អាចមាន​ការដើ​រដង្ហែ​ក្បួន ដោយ​មិន​ត្រឹមតែ​អង្គុយ​មួយ កន្លែង​នោះឡើយ​។​

ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី
ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី

ការអធិប្បាយ ​របស់លោក គឺ​ខុសពី​ការស្នើសុំ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ផ្ញើ​ទៅកាន់​សាលាក្រុង​ភ្នំពេញ ដែល​សុំ​ធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​។​ ​នៅពេលដែល​ត្រូវ​ ចោទសួរ​ដោយអ្នកសារ​ព័ត៌មាន​នោះ លោក សម រង្ស៊ី បាន​និយាយថា នៅក្នុង​ការធ្វើ​បាតុកម្ម​រយៈពេល​បី​ថ្ងៃ និង​ទាំង​ថ្ងៃ និង​យប់ អាច​នៅ​ទីកន្លែង​និង​ដើរ​។ ចំពោះ​ការដើរ​ពី​ណា​ទៅណា យើង​នឹង​កំណត់​នៅពេល​ក្រោយ​។​

​លោក សម រង្ស៊ី ធានាថា ការធ្វើ​មហា​បាតុកម្ម នឹងធ្វើ​ឡើង​ដោយ​សន្តិវិធី​មួយរយ​ភាគរយ​ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏ដោយចុះ មានការ​ភ័យខ្លាច​ថា បើសិន​ជាមាន​ការដើរ​តាមផ្លូវ​នោះ វា​នឹង​អាចធ្វើឲ្យ​មានការ​ពិបាក​គ្រប់គ្រង​បាតុករ ហើយ​ងាយ​នឹងមាន​ផ្ទុះ​ចេញ​ជា​អំពើ​ហិង្សា​៕ Cambodia News

Related Articles

Back to top button
Close
Close