ព្រះ​មហាក្សត្រ​ យាង​ដល់ ​កម្ពុជា​វិញ​ហើយ​

ភ្នំពេញ៖ នៅរសៀលម៉ោង៤ ថ្ងៃទី១១ កញ្ញានេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បាន​យាង​ត្រឡប់ មកដល់ប្រទេសកម្ពុជា វិញហើយ។ ក្រោយពេលដែលព្រះអង្គ បាន​យាង​ចាក​ចេញ​ ពីប្រទេស កម្ពុជា ដើម្បី​ទៅ​ពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ កន្លងទៅនេះ។

Cam-4ក្នុងពិធីទទួលព្រះរាជដំណើររបស់អង្គព្រះ​មហា​ក្សត្រ នៅព្រលានយន្តហោះ អន្តរ​ជាតិ​ភ្នំពេញ គេ​សង្កេតឃើញ មាន​វត្ត​មាន ​លោក​ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក​ ហេង សំរិន ប្រធាន​រដ្ឋ​សភាជាតិ រួមជាមួយ និង​មន្រ្តី​ជាន់ខ្ពស់ រាជ​រដ្ឋាភិបាលជាច្រើនរូប។

ដោយឡែកនៅក្នុងនោះក៏គេ​ឃើញ វត្តមានលោក សម រង្ស៊ី ប្រធាន គណបក្សសង្រ្គោះជាតិ ,លោក កឹម សុខា អនុប្រ​ធាន​គណបក្ស និងសមាជិករបស់ គណបក្សនេះជាច្រើន រូបទៀត ផងដែរ។

នេះគឺជាលើកទីមួយហើយ ដែលគូបដិបក្ខនយោបាយ ពោលគឺថ្នាក់ដឹកនាំ គណ​បក្ស​ប្រជា​ជន​កម្ពុជា ជាគណបក្ស ដែល​ កំពុងកាន់អំណាច និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ជា​គណ​បក្ស​ប្រឆាំង បានលេចមុខជាសាធារណៈ ជា​មួយ​គ្នាជាកម្រ ចាប់តាំងពីការបោះឆ្នោត ជ្រើស​តាំងតំ​ណាង​រាស្រ្ត នីតិកាលទី៤ ឆ្នាំ២០០៨មកម្លេះ។

គួរបញ្ជាក់ថា បន្ទាប់ពី​ព្រះមហាក្សត្របានចាកចេញទៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០១៣ ដើម្បី ពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ​។ នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣​នេះ​ ជាការយាងវិលត្រឡប់មក មាតុ​ភូមិ​របស់ ​ព្រះអង្គ និង​ការ​គ្រោង​បើក​សម័យ​ប្រជុំសភាដំបូង ថ្ងៃទី២៣ កញ្ញា ២០១៣ ៕ Cambodia News

 

Related Articles

Back to top button
Close
Close