មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ Labour មួយ​រូប​ទៀត​ស្នើ​ឲ្យ​លោក​ ខេវិន រ៉ាដ្ដ ចាក​ចេញ​ពី​សភា

មន្ត្រី ​ជាន់​ខ្ពស់​គណបក្ស Labour បាន​ចូល​រួម​នៅ​ក្នុង​ការ​អំពាវ​នាវ​ឲ្យ​លោក​អតីត​នាយក​រដ្ឋ​មន្រ្តី អូស្រ្ដាលី​ Kevin Rudd​ លា​ឈប់​ពី​សភា​។

លោក Brednan O’Connor បាន​ប្រាប់​ទូរទស្សន៍ Sky ថា​​​វត្តមាន​របស់​​លោក​ ខេវិន រ៉ាដ្ដ ​នៅ​ក្នុង​សភា​នឹង​ធ្វើ​ឲ្យ​បេក្ខជន​ដែល​នឹង​ក្លាយ​ជា​មេ​ដឹក​នាំ​គណបក្ស​ Labour មាន​ការ​លំបាក។ អតីត​សមាជិក​សភា​លោក Craig Emerson កាល​ពី​យប់​មិញ​នេះ​បាន​ធ្វើ​ការ​ស្តី​បន្ទោស​លោក​រ៉ាដ្ដ​ថា​ធ្វើ​ឲ្យ​ផ្ទៃ​ ក្នុង​គណបក្ស​មាន​ភាព​រង្គោះ​រង្គើ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​លោក​ទទូច​ឲ្យ​លោក​រ៉ាដ្ដ​ លា​លែង​ចេញ​ពី​តួនាទី​​តំណាង​រាស្រ្ដ​ក្នុង​សភា​ទាំង​ស្រុង​។

ប៉ុន្តែ ​​មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​ Labour សំខាន់​មួយ​រូប​ទៀតលោក Tony Burke ដែល​ជា​អ្នក​រិះ​គន់​លោក រ៉ាដ្ដ ដ៏​ខ្លាំង​ផង​ដែរ​នោះ​មាន​ប្រសាសន៍​ថា វា​អាស្រ័យ​ទៅ​លើ​លោក​រ៉ាដ្ដ​ខ្លួន​ឯង​​ក្នុង​ការ​សំរេច​ចិត្ត​ថា​តើ​លោក​ ចង់​ធ្វើ​អ្វី​បន្ដ​ទៀត​។

សម្រាប់ ​លោក Tony Burke ខ្លួន​ឯង​ លោក​ថា នឹង​មិន​ឈរ​ឈ្មោះ​ជា​មេដឹកនាំ​គណបក្ស​ Labour ទេ ដោយ​ទុក​លទ្ធភាព​ឲ្យ​លោក Anthony Albanese ឬលោក​ Bill Shorten ជា​អ្នក​ឈរ​ឈ្មោះ​វិញ៕ (Radio Australia)

Related Articles

Back to top button
Close
Close