អាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួនជនជាតិអូស្ត្រាលីមួយរូបស្ដីពីបញ្ហាគ្រឿងញៀន
មេធាវី ការពារក្តីឲ្យជនជាតិអូស្ត្រាលីមួយរូប ដែលតុលាការសម្រេចលើកលែងការចោទប្រកាន់និងប្រកាសថាគ្មានកំហុសនៅ ប្រទេសម៉ាឡេស៊ីកាលពីសប្តាហ៍មុនមានប្រសាសន៍ថា លោកនឹងដាក់ពាក្យស្នើសុំឲ្យដោះលែងកូនក្តីរបស់លោកនៅព្រឹកនេះ។
តុលាការ បានទំលាក់ការចោទ ប្រកាន់លោក Dominc Bird ពីបទជួញដូរគ្រឿងញៀនកាលពីសប្តាហ៍មុន ដោយបានរងការចោទថា លោកបានព្យាយាមលក់ថ្នាំមេតាំហ្វេតាមីនទៅឲ្យមន្ត្រីនគរបាលស៊ើបការ ណ៍សម្ងាត់មួយរូប។
នៅ ពេលដែលលោករង់ចាំជើងយន្តហោះមកកាន់អូស្ត្រាលីវិញកាលពីម្សិលមិញ នេះពីទីក្រុងកូឡាឡាំពួរ អាជ្ញាធរបានចាប់ខ្លួនលោកឡើងវិញដោយសារតែមានបណ្តឹងឧទ្ធរណ៍។
លោក Muhammed Shafee Abdullah ដែលជាមេធាវីរបស់ជនជាតិអូស្រ្ដាលីនេះ មានប្រសាសន៍ថា កូនក្តីរបស់លោកមានភាពធុញទ្រាន់យ៉ាងខ្លាំង។ លោកបន្តថាលោកនឹងធ្វើការជជែកវែកញែករកហេតុផលនៅតុលាការថ្ងៃនេះ ថា ការឃុំខ្លួនកូនក្តីរបស់លោកជារឿងខុសច្បាប់៕ (Radio Australia)