អូស្ត្រាលី​ដក​ទិដ្ឋា​ការ​ពី​វេជ្ជ​បណ្ឌិត​ជន​ជាតិ​ឥណ្ឌា

ក្រសួង ​អន្តោប្រវេសន៍​អូស្ត្រាលី​បាន​បញ្ជាក់​ថា ​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​ដែល​នឹង​ចេញ​ពី​ដំណែង​បាន​ធ្វើ​លុប​ សុពលភាព​ទិដ្ឋាការ​របស់​វេជ្ជ​បណ្ឌិត​ម្នាក់​ដែល​មាន​ដើម​កំណើត​ពី​ ប្រទេសឥណ្ឌា​​ក្នុង​គោល​ដៅ​ដើម្បី​ប្រយោជន៍​ជាតិ។

ក្រសួង ​អន្តោប្រវេសន៍​ អូស្ត្រាលី​បាន​ធ្វើ​លុប​ចោល​ទិដ្ឋាការ​រស់​នៅ​អចិន្រ្ដៃយ៍​របស់​លោក​វេជ្ជ​ បណ្ឌិត Suhail Durani អាយុ ៣៦​ឆ្នាំ​កាល​ពី​៤ ខែ​មុន បន្ទាប់​ពី​វេជ្ជ​បណ្ឌិត​រូប​នេះ​បាន​ជាប់​ពន្ធនាគារ ១៨​ខែដោយ​ជាប់​ទោសពី​បទ​បៀត​បៀន​ផ្លូវភេទ​អ្នក​ជំងឺ​មួយ​រូប។

អា ​ជ្ញាធរ​បាន​លុប​ចោល​ទិដ្ឋាការ​របស់​លោក​បន្ទាប់​ពីលោក​ត្រូវ​គេ​ដោះ​លែង​ពី ​ពន្ធនាគារ។ ប៉ុន្តែ​តុលាការ​ឧទ្ធរណ៍​រដ្ឋ​បាល​បាន​សម្រេច​ថា វេជ្ជ​បណ្ឌិត​រូបនេះ​អាច​ស្នាក់​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បន្ត​ទៀត​បាន។

ទោះ​ជា​យ៉ាង​នេះ​ក្តី​មន្ត្រី​អន្តោប្រវេសន៍​បាន​ចាប់​លោក Durani ឃុំ​ខ្លួន​ម្តង​ទៀត​កាល​ពី​ថ្ងៃ​សុក្រ​នេះ។

នៅ ​ពេល​គេ​លុប​ចោល​ទិដ្ឋា​ការ​នេះ​ រដ្ឋា​ភិបាល​ដែល​ដឹកនាំ​គណបក្ស​ Labour កំពុង​ស្ថិត​នៅក្នុង​ភាព​ជា​រដ្ឋា​ភិបាល​ចាំ​ផ្ទះ​បណ្ដោះ​អាសន្ន​ មុន​ពេល​រដ្ឋាភិបាល​ថ្មី​ត្រូវ​ឡើង​កាន់​តំណែង​៕ (Radio Australia)

Related Articles

Back to top button
Close
Close