គណ​បក្ស​ប្រជា​ជន​កម្ពុជា ​កែ​ទម្រង់​រដ្ឋា​ភិបាល​ថ្មី ​ដោយ​ប្តូរ​រដ្ឋ​មន្ត្រី​មួយ​ចំនួន​

ភ្នំ​ពេញ​៖ នៅសល់តែ​ពីរ​សប្តាហ៍​ទៀត​ប៉ុណ្ណោះរដ្ឋសភា​ថ្មីនឹង​បើក​ សម័យប្រជុំលើកដំបូងតាម​ការ​កោះ​អញ្ជើញ​​​រប​ស់​ព្រះមហាក្សត្រនៅ​ ថ្ងៃទី២៣កញ្ញា​ ប៉ុន្តែ​មកដល់​ថ្ងៃ​អង្គារ​នេះ ​លោក ​ជាម​ យៀប ​សមា​ជិក​គណៈអចិន្ត្រៃយ៍​នៃ​ គណៈ កម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជាបាន​ឲ្យ​ដឹងថា រចនា​សម្ព័ន្ធ​ថ្នាក់ដឹកនាំទាំង​រដ្ឋសភានិង​ទាំង​រដ្ឋា​ភិបាលនៅ​មិនទាន់​ រៀបចំ​នៅឡើយ​ទេ។

Siv channa02_25សម្រាប់​រដ្ឋសភា លោក ជាម យៀប អះអាងថាគេ​នៅ​រង់​ចាំមើល​ជំហរ​របស់​គណបក្ស​ស​ ង្គ្រោះ​​ជាតិដែល​ជាប់​ឆ្នោត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជាសម្រាប់​ រដ្ឋសភាអាណត្តិ​ថ្មី។រីឯ​នៅ​រាជរដ្ឋាភិបាល លោក ជាម យៀប ក៏បាន​ឲ្យ​ ដឹង​ថាគណបក្ស​ប្រជាជន​កម្ពុជានៅ​មិនទាន់​រៀប​ចំ​ទេតែ​រដ្ឋាភិបាល​ថ្មីនឹងមាន​ ការកែទម្រង់ដោយសារតែ​បទពិសោធន៍​បោះឆ្នោត​កន្លង​មក​ដែល​​គណបក្ស​ប្រជាជន​ កម្ពុជាធ្លាក់​សំឡេងឆ្នោត។ក្នុងនោះមានការ​ផ្លាស់ប្តូរ​រដ្ឋ​មន្ត្រី​ មួយ​ចំនួន​តែ​​លោក​ជាម​យៀបមិនទាន់​ដឹងថាត្រូវ​ប្តូរ​រដ្ឋមន្ត្រី​ណា​ទេ។

ប៉ុន្តែ​ការកែទម្រង់​ណាក៏ដោយនៅ​រដ្ឋសភានិង​នៅ​រដ្ឋាភិបាលត្រូវបាន​លោក​ ជាម​ យៀប​ បញ្ជាក់​ថា​រដ្ឋសភានៅតែ​ត្រូវ​ដឹកនាំ​ដោយ​លោកហេងសំរិននិង​រដ្ឋាភិបាលនៅតែ​ ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែន។

គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​លោកសមរង្ស៊ីនិង​លោកកឹម​សុខាបានបញ្ជាក់​ច្បាស់​ ហើយ​ថាគណបក្សប្រឆាំងមិន​ចូលរួម​បង្កើត​រដ្ឋាភិបាល​ជាមួយ​គណបក្ស​ប្រជាជន​ កម្ពុជា​ទេហើយក៏​មិន​ចូលរួម​ប្រជុំ​រដ្ឋសភាលើកដំបូង​ដែរ​បើ​សិន​ជា​បញ្ហា​ បោះឆ្នោតមិន​ត្រូវបាន​ដោះស្រាយ។

ប៉ុន្តែ​លោក ជាម យៀប បាន​បញ្ជាក់ថាទោះជា​គណបក្ស​សង្គ្រោះ​ជាតិធ្វើពហិការមិន ​ចូលរួម​ប្រជុំ​រដ្ឋសភា​លើក​ដំបូង​នៅ​ថ្ងៃទី២៣កញ្ញាក៏​មិនមាន​អ្វី​ជាប់គាំង​ ទេរួមទាំង​ការអនុម័ត​លើ​រចនា​សម្ព័ន្ធ​សមាសភាព​ថ្នាក់ដឹកនាំ​រដ្ឋសភានិង​ រាជ​រដ្ឋា​ភិបាល ព្រោះ​រដ្ឋសភាត្រូវការ​សំឡេង​ត្រឹម​តែ​៥០​ភាគ​រយ​បូក១ក្នុងចំណោម ​សមាជិក​រដ្ឋសភា​សរុប១២៣រូប៕ Cambodia News

Related Articles

Back to top button
Close
Close