អឿន ដាលីស បង្ហាញរូបថតរៀបការនៅអូស្ត្រាលី
ភ្នំពេញ៖ តារាសម្តែងនិងជាពិធីការិនីសាច់សខ្ចី សម្តីផ្អែមនាង អឿន ដាលីស បានធ្វើឲ្យអ្នកនិយមលេងហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារា រូបនេះបានបង្ហាញរូបថតរៀបការ ជាច្រើនសន្លឹកបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុករបស់នាងកាលពីពេលថ្មីៗនេះ ។
រូបថតទាំងនោះដែលនាងបានបង្ហាញនៅក្នុងបណ្តាញសង្គមដ៍ទាន់សម័យមួយ នេះ ត្រូវបានគេពិនិត្យឃើញថា ស្វាមីរបស់នាងមិនមែនជាបុរសក្នុងស្រុកឡើយ ពោលគឺជាជនជាតិបរទេស ហើយពិធីមង្គលការ ត្រូវបានប្រារព្ធធ្វើនៅក្នុងប្រទេសអូស្ត្រាលី ។
តាមរយះរូបថតទាំងនោះ បានធ្វើឲ្យមិត្តភក្តិរបស់នាងមួយចំនួនបានសម្តែងការភ្ញាក់ផ្អើល យ៉ាងខ្លាំងក្នុងពេលដែលនាងបានលួចទៅសម្ងំរៀបការ នៅឯបរទេសយ៉ាង ស្ងៀមស្ងាត់យ៉ាងដូច្នេះ ខណះពេលដែលមិត្តភក្តិក្នុងសិល្បះ ដែលស្និតស្នាលជាមួយនាងក៍មិន បានដឹង រឿងនេះ ផងដែរ ។
ដំបូងឡើយមានការលើកឡើងថា ការបង្ហាញរូបថតរៀបការរបស់នាង អឿន ដាលីស នាពេលនេះទំនងជាចង់បង្កឲ្យមានការភ្ញាក់ និងមានការចាប់អារម្មណ៍ឡើងវិញពីសំណាក់ទស្សនិកជន បន្ទាប់ពីនាងស្ទើរតែបាត់មុខពីសិល្បះទៅហើយនោះ ។ ការដាក់ការសង្ស័យនោះបន្ទាប់ពីរូបភាព ដែលនាងបានបង្ហោះក៍បានភ្ជាប់ ជាមួយនិងពីធីមង្គលការបងស្រីរបស់នាង ដែលបានធ្វើឡើងនៅក្នុងប្រទេស អូស្ត្រាលីនេះដូចគ្នា ។
ប៉ុន្តែ ជាការកត់សម្គាល់នៅក្នុងរូបភាពមួយសន្លឹកក្នុងចំណោម២សន្លឹកដែល ត្រូវបាន នាង អឿន ដាលីស បានបង្ហោះនោះនាងក៍បានសសេរជាភាសាអង់គ្លេស ដែលមានន័យជាភាសារខ្មែរថា នេះជាជីដូនជីតាក្មេករបស់នាង ហើយរូបនាងក៍បានសសេរប្រាប់ដល់មិត្តភក្តិរបស់នាង ផងដែរថា គ្មានទៀតទេសម្រាប់ការនៅលីវរបស់នាង ។
ទាំងនេះសបញ្ជាក់ឲ្យកាន់តែច្បាស់ថា តារាសម្តែងមុខដូចកូនកាត់ រូបនេះពិតជាបានរៀបការជាមួយស្វាមី ដែលជាជនបរទេសពិតប្រាកដមែន ប៉ុន្តែពិធីមង្គលការរបស់នាងមិន ត្រូវបានគេដឹងច្បាស់ថា បានធ្វើឡើងនៅក្នុងពេលនានោះឡើយ ខណះពេលដែលរូបថតទាំងនោះទើបតែ ត្រូវបាននាងបង្ហោះកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ៕ ស.រ/Cambodia News