លោក Assad ចង់ឲ្យមានការបង្ហាញភស្ដុតាងថារូបលោកនៅពីក្រោយការវាយប្រហារដោយប្រើអាវុធគីមី
លោកប្រធានាធិបតីស៊ីរី Bashar al-Assad បានមានប្រសាសន៍ទៅកាន់ទូរទស្សន៍អាម៉េរិកថា លោកមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយអាវុធគីមីកាលពីខែ មុននៅទីក្រុង Damascus ក្នុងប្រទេសស៊ីរីនោះទេ។
នៅ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ PBS របស់អាម៉េរិក ដែលមិនទាន់បានចាក់ផ្សាយនោះ លោក Assad បានសុំឲ្យទីក្រុងវ៉ាស៊ីនតោនបង្ហាញភស្ដុតាងដែលថារូបលោកនៅពី ក្រោយការវាយប្រហារនោះ។
ការ លើកឡើងនេះទន្ទឹមគ្នានឹងពេលដែលលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក បានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញមុខតាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីព្យាយាមធ្វើឲ្យមានការគាំទ្រពីពលរដ្ឋអាម៉េរិកសម្រាប់ការ ប្រើវិធានការយោធាទៅលើប្រទេសស៊ីរី៕ (Radio Australia)