លោក ​ជា ស៊ីម​ និង​លោក ​សម​ រង្ស៊ី មិ​ន​មាន​ឈ្មោះ​ជា​តំណាង​រាស្ត្រ​សម្រាប់​នី​តិកាលទី​៥​នេះ​

ភ្នំ​ពេញ​៖ យោង​តាម​​បញ្ជី​ឈ្មោះ​​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត ចេញ​ផ្សាយ​ដោយ​ គជប កាលពី​ថ្ងៃទី៨ ខែកញ្ញា បាន​ឲ្យ​ដឹង​ថា​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​ឈ្មោះ​ជា​បេក្ខជន​ជាប់​ជា​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​៥​នេះ​ទេ។

Chea-Sim-00001-copyតាម​ការផ្ទៀងផ្ទាត់​ជាមួយ​បញ្ជី​ឈ្មោះ មាន​ការផ្លាស់ប្តូរ​​​លោក ជា ស៊ីម ពី​​តំណាងរាស្ត្រ បើ​ទោះបីជា​លោក​ឈរ​​នៅ​​លំដាប់​​ទី​១​​នៃ​​បញ្ជី​ឈ្មោះ​ក៏​ដោយ សម្រាប់​​មណ្ឌល​រាជធានី​ភ្នំពេញ ដែលមាន​១២​អាសនៈ​។

​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៥​អាសនៈ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៧​អាសនៈ សម្រាប់​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ​។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់បញ្ចូល​បេក្ខជន​ថ្មី​១​រូប សម្រាប់​នីតិកាល​ទី​៥​នេះ គឺ​លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ​។​ តំណាងរាស្ត្រ​ទាំង​៥​នោះ រួមមាន លោក គាត ឈ​ន់ លោក កែប ជុតិមា លោក ហ៊ូ ស្រ៊ី លោកស្រី គ្រួច សំអាន និង​លោកស្រី ឡោក ខេង​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ឈរ​នៅ​លំដាប់​ទី​៤ និង​ទី​៥ សម្រាប់​មណ្ឌល​ភ្នំពេញ ក៏​ត្រូវបាន​ផ្លាស់ប្តូរ​មិន​ឲ្យ​ជាប់​ជា​តំណាងរាស្ត្រ​ផងដែរ​។​

​​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង លោក ជាម យៀប មានប្រសាសន៍ថា ការផ្លាស់ប្តូរ​បេក្ខភាព​តំណាងរាស្ត្រ ជាប់ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ផ្អែក​លើ​តម្រូវការ​ចាំបាច់​របស់​គណបក្ស ហើយ​មន្ត្រី​ដែល​ត្រូវ​ផ្លាស់ចេញ​នោះ គណបក្ស​មិន​បោះបង់​ចោល​នោះទេ ដោយ​នឹង​មានកា​រៀបចំ​តួនាទី​ថ្មី​។​

​ចំណែក​លោក សម រង្ស៊ី មិន​បាន​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ ដោយសារ​ គជប សម្រេច​មិន​ចុះ​ឈ្មោះ​លោក ពេល​​លោក​មាន​ជាប់ពិរុទ្ធ​រឿង​ដក​តម្រុយ​​បង្គោល​​​​ព្រំដែន​។ នៅ​ពេល​លោក​​ត្រឡប់មក​វិញ គជប លើកឡើងថា វា​យឺត​ពេល​​ទៅ​ហើយ ដោយសារ​ការ​បោះឆ្នោត ខិត​ជិត​មក​ដល់​។

គជប បាន​ប្រកាស​ជា​ផ្លូវការ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៦៨​អាសនៈ ប្រហែលជា​៤៨.៨​ភាគរយ​នៃ​អ្នកចូលរួម​បោះឆ្នោត​សរុប​៦.៦៣​លាន​នាក់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៥៥​អាសនៈ ស្មើនឹង​៤៤.៥​ភាគរយ គឺ​២.៩២ លាន​សំឡេង​។​ គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់បង់​តំណាង​​រាស្ត្រ​ចំនួន​២២​រូប បើ​ប្រៀបធៀប​ពី​ការបោះឆ្នោត​អាណត្តិ​កាលពី​២០០៨ ដែល​ទទួលបាន​៩០​អាសនៈ​៕ Cambodia News

Related Articles

Back to top button
Close
Close