សិល្បករ គាំទ្រគណបក្សសង្គ្រោះជាតិ ខ្លាចគេឈប់ហៅថតខារ៉ាអូខេ
ភ្នំពេញ៖ នៅថ្ងៃមហាបាតុកម្មរបស់គណបក្ស សង្គ្រោះជាតិ អ្វីដែលអ្នកតាមដានសង្គម និងជីវិតតារា ចាប់ អារម្មណ៍ គឺការលេចមុខតារាសម្តែងពីររូប បង្ហាញការគាំទ្រទៅលើគណបក្សប្រឆាំង ដែលផ្ទុយពីក្រុមតារាភាគច្រើន ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីយុទ្ធនាការឃោសនារកសំឡេងឆ្នោត។

តារាសម្ដែង២រូបនោះ គឺ លោក សោភ័ណ្ឌ ឡារី និងអ្នកនាង បូនីតា ដាដេណា ការចេញមុខរបស់អ្នកទាំងពីរ ធ្វើឲ្យអ្នកលេងហ្វេសប៊ុក និងយុវជនមួយចំនួន ចាប់ផ្តើមចែករំលែករូបភាពជាបន្តបន្ទាប់ ដោយអ្នកខ្លះកោតសរសើរពីភាពក្លាហានរបស់អ្នកទាំងពីរ តែអ្នកខ្លះ ក៏រិះគន់អ្នកទាំងពីរផងដែរ។
កាលពីថ្ងៃទី៧ខែកញ្ញា គណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ ដែលមានអ្នកគាំទ្រប្រមាណជាង៣ម៉ឺនអ្នកចូលរួម។ តារាសម្តែងភាពយន្ត និងជាចាងហ្វាំងផលិតកម្មភាពយន្តអធិមង្គល អ្នកនាង បូនីតា ដាដេណា ក៏បានចូលរួមសកម្ម ភាពរបស់គណបក្សសង្គ្រោះជាតិផងដែរ៕ នាង/Cambodia News