ការលើកកម្ពស់ភាពជាសហគ្រិនរបស់ស្រ្តីនៅកម្ពុជា
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានថ្លែងនៅក្នុងវេទិកា ស្តីពីការលើកកម្ពស់ភាពជាសហគ្រិនរបស់ស្រ្តី នៅថ្ងៃទី ០៦ មិថុនា ២០១២ ថា នេះជាការចែករំលែកនូវបទពិសោធន៍ នឹងផ្តល់ការអប់រំជំនាញស្តីពីការគ្រប់គ្រងរបស់នារីនៅក្នុងសហគ្រិនរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពកាន់តែរឹងមាំថែមទៀត។
លោកស្រីបានបន្តថា បើទោះជាស្រ្តីត្រូវទទួលភារកិច្ចមេផ្ទះយ៉ាងណាក្តី ក៏ស្រ្តីនៅតែអាចបំពេញការងារក្នុងសង្គម ជាពិសេសនៅក្នុងកិច្ចការជំនួញបានថែមទៀតផងដែរ។
គោលបំណងនៃការរៀបវេទិកា ស្តីពីការលើកកម្ពស់ភាពជាសហគ្រិនរបស់ស្រ្តី បង្ហាញពីតំរូវការនាពេលបច្ចុប្បន្នរបស់ក្រុមស្រ្តីអាជីវករនៅ កម្ពុជា ក្នុងការបង្កើនទំនាក់ទំនងរវាងក្រុមស្រ្តីអាជីវករ និងសមាគមស្រ្តីអាជីវករ ជាមួយនឹងក្រសួងមន្ទីរពាក់ព័ន្ធ ជាពិសេសក្រសួងកិច្ចការនារី និងផ្នែកឯកជន និងកំណត់សកម្មភាពដែលត្រូវអនុវត្ត ដើម្បីដោះស្រាយការប្រឈមដែលបានទទួលការពិភាក្សាផងដែរ៕