កម្ពុជា ​និង​ចិន​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឱ្យ​កាន់​តែ​ស្អិត​ល្មួត​

ពិធី ប្រគល់ និងទទួលសម្ភារៈការិយាល័យសម្រាប់បំរើការងារនៅក្រសួងការបរទេសពី ប្រទេសចិន។
ពិធី​ ប្រគល់ ​និង​ទទួល​សម្ភារៈ​កា​រិយា​ល័យ​សម្រាប់​បំ​រើការងារ​នៅ​ក្រសួង​ការ​បរទេស​ពី ​ប្រទេស​ចិន។​

ភ្នំ​ពេញ​៖ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ និង​ទទួល​សម្ភារៈ​ការិយាល័យ​សម្រាប់​បំរើ​ការងារ​នៅ​ក្រសួង​ការ​បរទេស​​​ពី​ ប្រទេស​ចិន ​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា នេះ រដ្ឋមន្រ្តី​​ការបរទេស​​កម្ពុជា​លោក​ ហោ ណំាហុង ​បាន​បញ្ជាក់​មន្រ្តី​ការ​ទូត​ជាន់ខ្ពស់​កម្ពុជា​ និង​ចិន​ បាន​ថ្លែង​អះអាង​សាជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប​ន្ត ​និង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ឱ្យ​កាន់​តែ​ស្អិត​ល្មួត​ថែម​ទៀត។​

ឯកអគ្គរដ្ឋ​ទូត​ប្រទេស​ ចិន​ប្រចាំ​នៅ​កម្ពុជា​ លោកស្រី ​Bu Jianguo ​បាន​ថ្លែង​ថា​ ជំនួយ​សម្ភារៈ​កុំព្យូទ័រ​យួរ​ដៃ​ចំនួន​៥០គ្រឿង ​និង​ទូរសព្ទ​ចំនួន​១០០​គ្រឿង​ ជា​ការ​ឆ្លើយ​តប​តាម​ការ​សន្យារ​របស់​ការ​ប្រទេស​ចិន​ដោយ​លោក​ វូ យី ​ក្នុង​អំឡុង​ពេល​ដែល​លោក​បាន​មក​បំពេញ​ទស្សនកិច្ច​នាពេល​ថ្មីៗ​នៅ​កម្ពុជា។ នយោបាយ ​ការ​បរទេស​របស់​ប្រទេស​កម្ពុជា​ គឺ​ប្រកាន់​យក​គោល​នយោបាយ​ចិន​តែ​មួយ ​ដែល​​ធ្វើ​ឲ្យ​ចំនួន​វិនិយោគ​ចិន​នៅ​កម្ពុជា​នឹង​កើន​ដល់​៥​ពាន់​លាន​ ដុល្លារ​នៅ​ឆ្នាំ​២០២០៕ Cambodia News

Related Articles

Back to top button
Close
Close