នី មុនីនាថបង្កើតភាពស្និតស្នាលជាមួយអង់ ឆាយទីក្រៅឆាក
ភ្នំពេញ៖ មានការកត់សម្គាល់ថា មួយរយះចុងនេះតារាទឹកភ្នែកមុខស្រស់ស្រទន់នី មុនីនាថ ពេលចេញទៅណាក្នុងកម្មវិធីរបស់អ្នកសិល្បៈគឺគេឃើញលេចមុខដើរចូលទៅក្នុងកម្មវិធីត្រសងជាមួយតារាប្រុសថ្មីម្នាក់គេស្គាល់ឈ្មោះថាអង់ ឆាយទី ។ការជំពប់រឿងថ្មីនេះស្របពេលដែលតារាទាំងពីរនេះបានក្លាយជាតួអង្គឯកនៅក្នុងរឿង«សន្យាស្នេហ៍»របស់ស៊ីធីអិនដែលសាច់រឿងឆ្លុះបញ្ចាំងឲ្យឃើញពីតួប្រុសលួចស្រលាញ់តួឯកស្រីហើយសម្តែងសមគ្នាណាស់ទើនគ្មានអ្នកណាអត់ជឿថាពួកគេជាមិត្តភក្តិក្រៅឆាកនោះទេខណៈដែលទៅណាម្តងៗបណ្តើរគ្នាមិនខុសពីគូស្នេហ៍នោះ។
មហាជនបានស្គាល់ច្បាស់ពីមុខមាត់របស់តារាទាំង២ហើយស្រាប់តែនាំគ្នាបណ្តើរគ្នាទៅកម្មវិធីដើរតែ២នាក់ក្រោមក្រសែភ្នែកអ្នកផងកំពុងត្របាញ់ជាញឹកញាប់មកបានបណ្តាលឲ្យអ្នកគាំទ្ររបស់តារាទាំង២នេះលើកឡើងថាពួកគេកំពុងតែបង្កើតមានជិតស្និតក្រៅឆាកសម្តែងហើយ ធាតុពិតពួកគេមិនមានចេតនាបង្កើតូបភាពស្នេហាអីនោះមុននឹងក្រោយអាចរត់ចូលផ្លូវមើលចិត្តគ្នាមិនខានដោយសារមនុស្សប្រុសងសង្ហារប៉ះនារីស្រស់សោភានៅជិតគ្នាយូរឆាប់ពិតជាលួចស្រលាញ់គ្នាមិនខាន។
ប៉ុន្តែករណីនេះម្តាយនី មុន្នីនាថអ្នកស្រីសុភាលី បានច្រានចោលរឿងខាងលើថាភាពស្និតស្នាលនោះគ្មានអ្វីជារឿងសំខាន់ក្រៅពីបែបធម្មតាៗនោះឡើយហើយវាស្ទើរតែក្លាយជាទំលាប់ទៅហើយឲ្យតែតារាគេបណ្តើរគ្នាច្បាស់ជាចេញព័ត៌មានមិនក្រៅពីស្នេហាក្រៅឆាកឡើយ។ អ្នកស្រីបានបញ្ជាក់ថាទោះយ៉ាងណាអ្នកសិល្បៈជាមនុស្សរបស់មហាជមធ្វើអ្វីក្រៅឆាកឲ្យចេះប្រយ័ត្នខ្លួនហើយព័ត៌មាននេះវាមិនអាចកើតដូចដូចការពិតបានទេឯនាថនៅស្រលាញ់សិល្បៈនិងមិនចង់គិតពីរឿងស្នេហានាពេលនេះឡើយព្រោះគ្នានៅមានចំណងជួយក្រុមគ្រួសារឲ្យបានធូរដៃធូរជើងជាងនេះសិន៕ ស.រ/Cambodia News