គណបក្សសង្គ្រោះជាតិប្រកាសនឹងធ្វើ មហាបាតុកម្មអហិង្សាម្តងទៀត នៅថ្ងៃ១៥-១៦-១៧កញ្ញា
ភ្នំពេញ៖ លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទកាសែត ដោយថ្លែងបញ្ជាក់ពីជំហររបស់ខ្លួន ពាក់ព័ន្ធនឹងការ ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប) ស្តីពី ចំនួនអាសនៈសម្រាប់គណបក្សនយោបាយនីមួយៗតាមមណ្ឌលបោះឆ្នោតទាំងអស់ដោយ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន ៦៨ អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបាន ៥៥ អាសនៈ។
លោក សម រង្ស៊ី បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនទាន់យកលទ្ធផលប្រកាសដោយ គ.ជ.ប នោះទេ។
ចំណែកលោក កឹម សុខា ក៏បានប្រកាសជាថ្មីម្តងទៀតថា គណបក្សសង្គ្រោះជាតិនឹងធ្វើមហាបាតុកម្មអហិង្សាម្តងទៀត នៅថ្ងៃទី១៥ ១៦ និងទី១៧ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខនេះ។ប្រសិនប្រសិនបើមិនមានការដោះស្រាយ រហូតដល់ថ្ងៃប្រជុំសភា យើងនឹងមិនចូលរួម ប្រជុំសភានោះទេ៕ Cambodia News