គម្រោងស្ពានអាកាស​ស្ទឹងមានជ័យត្រៀម​បើកការដ្ឋានសាងសង់

លោក​​​ ​កែប​ ជុតិ​មា ​អភិបាល​រាជ​ធានី​ភ្នំពេញ​​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ចុង​ខែ​ឧសភា​ កន្លង​ទៅ​​ថា​ សា​លា​រា​ជ​​ធា​នី​​ភ្នំ​​ពេ​ញ​​ ​បា​ន​​​ត្រៀ​ម​​បើ​ក​​កា​រ​​ដ្ឋា​ន​​សា​ង​​ស​ង់​​ស្ពា​ន​​អា​កា​ស​​​ទី​៣​​ ​ដែល​​​ស្ថិត​​នៅ​​ ​ក្បែ​រ​​តំ​ប​ន់​​ស្ពា​ន​​ស្ទឹ​​ង​​មា​ន​​ជ័​យ​​ហើ​យ​​ ​ខ​ណៈ​​ពេ​ល​​ដែល​​​ស្ថា​ន​​ភា​ព​​ ​នៃ​​កា​រ​​ធ្វើ​​ច​រា​ច​រ​​ឆ្ល​ង​​កា​ត់​​ទៅ​​ម​ក​​នៅ​​​ក្នុ​ង​​តំ​ប​ន់​​នេះ​​ពី​​មួ​យ​​ថ្ងៃ​​ទៅ​​មួ​យ​​ថ្ងៃ​​កា​ន់​​តែ​​មា​ន​​ភា​ព​​ម​មា​ញឹ​ក​​ ​និ​ង​​ក​កស្ទះ​​យ៉ា​ង​​ខ្លាំ​ង​។​​

លោក​ កែប​ ជុតិមា​ បាន​បន្ត​​ថា​ ជំហាន​ដំបូង​មុន​ការ​សាងសង់​ចាប់​ផ្តើម​ គឺ​យើង​ត្រូវ​ ធ្វើ​ការ​ដោះ​ស្រាយ​​ផល​ប៉ះ​ពាល់​លំ​នៅ​ដ្ឋាន​ របស់​ ប្រជាពលរដ្ឋ​ រួម​ទាំង​ផល​ប៉ះ​ពាល់​ផ្សេង​ទៀត​របស់​ស្ថាប័ន ​ដោយ​ធ្វើ​យ៉ាង​ណា​​ឱ្យ​​មាន​ភាព​ម៉ត់​ចត់​ជា​ទី​បំផុត​ ស្រប​ទៅ​តាម​គោល​ការណ៍​ណែ​នាំ​របស់​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ ហើយ​និង​និតិ​វិធី​​ច្បាប់​ដែល​មាន​។​

ទោះ​​បី​​យ៉ាង​​ណា​​គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​ ការ​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​នៃ​គម្រោង​សាង​សង់​ស្ពាន​ខាង​លើ​នឹង​បញ្ចប់​នៅ​​ពេល​​ណា​ ហើយ​ការ​សា​ង​សង់​អាច​ចាប់​ផ្តើម​បាន​នៅ​ពេល​ណា​ឱ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​ពោល​ គឺ​គ្រាន់​តែ​ដឹង​ថា​ ប្រហែល​ជា​អាច​​ធ្វើ​ឡើង​បាន​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​តែ​ប៉ុណ្ណោះ​ ។​

ផ្អែក​តាម​គម្រោង​សាង​សង់​ស្ពាន​អាកាស​ទី​៣​ នេះ​នឹង​ត្រូវ​គេ​ធ្វើ​ឡើង​មាន​សណ្ឋាន ​និង​រូប​រាង​ ដូច​ជា​ សត្វ​មេអំ​បៅ ​ដែល​​កំពុង​តែ​ត្រដាង​ស្លាប​ហើរ​អ៊ី​ចឹង​ ពោល​គឺ​មាន​ស្ពាន​ទាំង​អស់​ចំនួន​៥​ ក្នុង​នោះ​មាន​ស្ពាន​ មេ​ចំនួន​២ ​ស្ពាន​បែក​ខ្នែង​​ចំនួន​១ ​និង​ស្ពាន​ឆ្លង​កាត់​ប្រឡាយ​ស្ទឹង​មាន​ជ័យ​ ចំនួន​២។​

ស្ពាន​ទាំង​នេះ​ ក្រោយ​ការ​សាង​សង់​រួច​ សង្ឃឹម​ថា​ អាច​​ដោះ​ស្រាយ​បាន​ការ​កកស្ទះ​ចរាចរ​ ជា​ពិ​សេស​លំហូរ​មធ្យោ​បាយ​ធ្វើ​ដំណើរ ​ពី​ខេត្ត​កណ្តាល​ និង​ខេត្ត​តាកែវ​ មក​​កាន់​​ភាគ​កណ្តាល​ រាជ​ធា​នី​ភ្នំ​ពេញ ​បាន​១០០​ភាគ​រយ​តែ​ម្តង​៕​

Related Articles

Back to top button
Close
Close