ស្ថាន​ទូតអូ​ស្ត្រាលី ​ព្រមាន​ថា​ បាតុ​កម្ម​នៅ​ថ្ងៃ​ស្អែក​នេះ ​អាច​នឹង​មាន​អំពើ​ហឹង្សា​

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា នេះ​ ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា បាន​ព្រមាន​ប្រាប់​ពលរដ្ឋ​របស់ខ្លួន​ថា បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​សៅរ៍ ទី​៧ ស្អែក​នេះ អាច​នឹងមាន​អំពើ​ហឹ​ង្សា​។​

ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា
ស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា

សេចក្តីជូនដំណឹង​រប​ស់​ស្ថានទូត​អូស្ត្រាលី និយាយថា អាជ្ញាធរ​កម្ពុជា​បាន​បង្កើត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​ជុំវិញ​ភ្នំពេញ ដើម្បី​រឹតត្បិត​ការធ្វើដំណើរ ហើយ​ពង្រឹង​សន្តិសុខ​នៅមុន​ការជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​។

ស្ថានទូត​អូស្ត្រាលី និយាយទៀតថា អាជ្ញាធរ​បាន​ប្រាប់​ដល់​អ្នកធ្វើដំណើរ អោយ​បង្ហាញ​អត្តសញ្ញាណប័ណ្ណ និង​ហេតុផល នៃ​ការធ្វើដំណើរ​មក​ភ្នំពេញ​។​

​ស្ថានទូត​អូស្ត្រាលី និយាយប្រាប់​ពលរដ្ឋរ​បស់​ខ្លួន អោយ​ចៀសវាង​កន្លែង​មាន​បាតុកម្ម និង​ការតវ៉ា ពីព្រោះ វា​អាច​នឹង​កើតមាន​អំពើ​ហឹ​ង្សា​៕ នាង​/​យុវវ័យថ្មី​

Related Articles

Back to top button
Close
Close