ព្រះ​មហាក្ស​ត្រមិន​ទាន់​ទទួល​យក​សំណើរ​បស់​បក្ស​ប្រឆាំង​

ភ្នំ​ពេញ​៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​មួយ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្វាយ​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២ ខែ​កញ្ញា។ នេះ​ជា​លិខិត​លើក​ដំបូង​ដែល​គណបក្ស​ប្រឆាំង​បាន​ផ្ញើ​ទៅ​ព្រះមហាក្សត្រ នៅ​គ្រា​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា កំពុង​ឡើង​កម្ដៅ​នយោបាយ​ខ្លាំង ក្រោយ​ការ​បោះ​ឆ្នោត។

ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី

ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី ​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​សុំ​របស់​គណបក្ស​ប្រឆាំង​ដែល ​សុំ​យាង​ព្រះអង្គ​ឲ្យ​ធ្វើ​ព្រះរាជ​អន្តរាគមន៍ និង​ជា​អាជ្ញាកណ្ដាល​ដោះស្រាយ​រឿង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ នោះ​ទេ។
ព្រះអង្គ​បាន​ផ្ញើ​លិខិត​មួយ​តប​នឹង​លិខិត​ស្នើ​សុំ​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ក្នុង​ន័យ​អរគុណ​ដល់​លោក សម រង្ស៊ី ដែល​បាន​គោរព និង​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះរាជសារ​របស់​ ព្រះអង្គ ចុះ​ថ្ងៃ​ទី​៣០ ខែ​សីហា។ ប៉ុន្តែ​ក្នុង​លិខិត​ខ្លី​របស់​ព្រះអង្គ មិន​បាន​តប​ចំពោះ​សំណើ​សុំ​របស់​គណបក្ស​ប្រឆាំង​ដែល​ចង់​ឲ្យ​ទ្រង់​មក​ធ្វើ​ ព្រះរាជ​អន្តរាគមន៍​រឿង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត៕ Cambodia News

Related Articles

Back to top button
Close
Close