សម ​ រង្ស៊ី ​ នៅ​តែ​ទាម​ទារ​ឲ្យ​មាន​ការ​បង្កើត​គណៈ​កម្មការ​ ឯក​រាជ្យ​

ភ្នំពេញ ​ ​៖ មេ​ដឹកនាំ​គណ​បក្ស​ប្រឆាំង​ ​បាន​បដិសេធ​ជា​ប្រយោល​ទៅ​នឹង​ការ​ ​អំពាវ​នាវ​ជា​ថ្មី​ម្ដង​ទៀត​របស់​ព្រះ​មហា​ ​ក្សត្រ​ ​សម្ដេច​ព្រះ​បរម​នាថ​ ​ន​រោ​ត្ដម​ ​សីហ​មុនី​ ​ព្រះ​មហា​ក្សត្រ​នៃ​ប្រទេស​​កម្ពុ​ជា​ ​ដែល​ព្រះ​អង្គ​បាន​ស្នើ​ឱ្យ​គណ​បក្ស​ ​នយោបាយ​ដែល​ជាប់​ឆ្នោត​ដោះ​ស្រាយ​ ​ជម្លោះ​ទៅ​តាម​ច្បាប់​របស់​ប្រទេស​ ​កម្ពុ​ជា​​ ​ប៉ុន្ដែ​មេ​ដឹកនាំ​គណ​បក្ស​ប្រឆាំង​ ​នៅ​តែ​ទទូច​ឱ្យ​បង្កើត​គ​ណៈ​កម្ម​ការ​ឯក​ ​រាជ្យ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ ​។

លោកសម រង្ស៊ីប្រធានគណបក្ស សង្គ្រោះជាតិ
លោកសម រង្ស៊ីប្រធានគណបក្ស សង្គ្រោះជាតិ

នៅ​ក្នុង​លិខិត​ របស់​លោក​សម​ ​រ​ង្ស៊ី​ ចុះ​ថ្ងៃ​ទី​២ ខែ​កញ្ញា​ ​ឆ្នាំ​២០១៣ ទូល​ថ្វាយ​ ​ព្រះ​មហា​ក្សត្រ​អំពី​ការ​ស្នើ​សុំ​បង្កើត​ ​គ​ណៈ​កម្ម​ការ​ឯក​រាជ្យ​ដើម្បី​ស៊ើប​អង្កេត​ ​បញ្ហា​ការ​បោះ​ឆ្នោត​ ​។ នៅ​ក្នុង​លិខិត​ ​ដដែល​នោះ​ ​លោក​សម​ ​រ​ង្ស៊ី​ក៏​បាន​ទូល​ ​ព្រះ​មហា​ក្សត្រ​ផង​ដែរ​អំពី​គម្រោង​នៃ​ ​ការ​ធ្វើ​មហា​បាតុកម្ម​ដោយ​ស្មឹង​ស្មាធិ៍​ ​។ ជាមួយ​គ្នា​នោះ​ ​លោក​សម​ ​រ​ង្ស៊ី​ក៏​បាន​ ​ស្នើ​ទៅ​ព្រះ​មហា​ក្សត្រ​ឱ្យ​ជួយ​រក​ដំណោះ​ ​ស្រាយ​ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ការ​ ​បោះ​ឆ្នោត​ ​។

លោក​សម​ ​រ​ង្ស៊ី​ប្រធាន​គណ​បក្ស​ ​ស​ង្គ្រោះ​ជាតិ​បាន​ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ​ ​តប​ទៅ​នឹង​សេចក្ដី​អំពាវ​នាវ​មួយ​របស់​ ​ព្រះ​អង្គ​ដែល​ស្នើ​សុំ​ឱ្យ​អ្នក​នយោបាយ​ ​ទាំង​អស់​ដោះ​ស្រាយ​បញ្ហា​ជាតិ​ដោយ​ឈរ​ ​លើ​មូល​ដ្ឋា​ន​នៃ​រដ្ឋ​ធម្ម​នុ​ញ្ញ​ ​និង​ច្បាប់​ ​កម្ពុ​ជា​ ​ជា​ពិសេស​ដោយ​ប្រើ​ប្រាស់​ស្ថា​ប័​ន​ ​មាន​សមត្ថ​កិច្ច​ដែល​កំណត់​ក្នុង​រដ្ឋ​ធម្ម​នុ​ញ្ញ​ ​និង​ច្បាប់​កម្ពុ​ជា​ ​។ នៅ​ក្នុង​លិខិត​របស់​ ​លោក​សម​ ​រ​ង្ស៊ី​នោះ​មិន​បាន​និយាយ​ ​យល់​ព្រម​ដោះ​ស្រាយ​បញ្ហា​បោះ​ឆ្នោត​ ​ដែល​ពឹង​ផ្អែក​ទៅ​លើ​ស្ថា​ប័​ន​ដែល​មាន​ ​ស្រាប់​ស្រប​តាម​រដ្ឋ​ធម្ម​នុ​ញ្ញ​និង​ច្បាប់​ ​របស់​កម្ពុ​ជា​នោះ​ទេ​ ​។ ផ្ទុយ​ទៅ​វិញ​ ​លោក​នៅ​តែ​ទាមទារ​ឱ្យ​មាន​ការ​បង្កើត​ ​គ​ណៈ​កម្ម​ការ​ឯក​រាជ្យ​ដដែល​ ​៕ Cambodia News

Related Articles

Back to top button
Close
Close