វិបត្តិថវិកាសាលាក្តីខ្មែរក្រហមខាងភាគីខ្មែរជាប់គាំង
ភ្នំពេញ ៖ ជប៉ុនទទូលសំណើសុំប្រាក់កម្ចីពីភាគី កម្ពុជាដើម្បីជួយសាលាកាត់ក្តីមេដឹកនាំខ្មែរក្រហម នៅពេលអូស្ត្រាលីប្រកាសថា នឹងមិនផ្តល់ថវិកាបន្ថែមទៀតនោះទេ។ ជប៉ុនគឺជាប្រទេសឈានមុខគេក្នុងការផ្តល់ជំនួយដល់តុលាការកាត់ ក្តីមេដឹកនាំរបបខ្មែរក្រហម រីឯប្រទេសអូស្ត្រាលី ឈរក្នុងលេខរៀងទី២។
អូស្ត្រាលី និយាយថា ក្នុងខណៈនេះ អូស្ត្រាលីនឹងមិនផ្តល់ថវិកា បន្ថែមដល់តុលាការកាត់ក្តីមេដឹកនាំខ្មែរក្រហមឡើយ ទោះបីជាមានការអំពាវនាវបន្ទាប់មួយពីអង្គការសហប្រជាជាតិថា តុលាការនេះប្រឈមនឹងការឈប់ដំណើរការ។
អ្នកនាំពាក្យក្រសួងការ ប្រទេសអូស្ត្រាលីបានថ្លែងថា រាល់ការសន្យាផ្តល់ជំនួយបន្ថែម ឬមិនផ្តល់ត្រូវរង់ចាំការសម្រេចចិត្ត របស់រដ្ឋាភិបាលអូស្ត្រាលីអាណត្តិថ្មី។
រីឯប្រទេសជប៉ុន បានសម្រេចទទួលយកសំណើស្នើសុំប្រាក់កម្ចីពីភាគីប្រទេសកម្ពុជា ដើម្បីបើកប្រាក់ខែជូនដល់បុគ្គលិកខ្មែរដែលកំពុងធ្វើកូដកម្ម។ នេះបើតាមការឲ្យដឹងរបស់ លោកឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈ រដ្ឋមន្ត្រី។ ក៏ប៉ុន្តែ លោកបញ្ជាក់ថាគេនៅមិនទាន់ដឹងថាតើជប៉ុននឹងព្រមផ្តល់ប្រាក់កម្ចីដល់ កម្ពុជាប៉ុន្មាននោះទេ។
កាលពីថ្ងៃទី១ ដើមខែកញ្ញា បុគ្គលិកសាលាក្តីខ្មែរក្រហមភាគីកម្ពុជាជាង ២០០នាក់បានប្រកាស ធ្វើកូដកម្មឈប់ធ្វើការជាបណ្តោះអាសន្នដោយសំអាងថាសាលាក្តីខ្មែរក្រហម មិនបាន បើកប្រាក់ខែ ជូនពួកគេជាង៣ ខែមកហើយ។ ក្រុមបុគ្គលិកបានដាក់លក្ខខណ្ឌថា នឹងចូលធ្វើការវិញលុះត្រាតែបានទទួលប្រាក់ខែជាមុនសិន។
សាលាក្តីខ្មែរក្រហម បានឲ្យដឹងថាតុលាការកូនកាត់មួយនេះត្រូវការថវិកាយ៉ាងហោចណាស់ជិត ៣លានដុល្លារសហរដ្ឋអាម៉េរិកបន្ថែមទៀតដើម្បីអាចបញ្ចប់គម្រោងនៅឆ្នាំ ២០១៣។
ការ ឈប់មិនធ្វើការនេះកើតឡើងតែចំពោះភាគីកម្ពុជាតែប៉ុណ្ណោះដោយ ហេតុថាប្រាក់ខែរបស់បុគ្គលិក ភាគគីអន្តរជាតិជាបន្ទុករបស់អង្គការសហរប្រជាជាតិ។
សូមបញ្ជាក់ថានេះ គឺជាលើកទី២ហើយដែលបុគ្គលិកសាលាក្តីខ្មែរក្រហមសម្រេចផ្អាកការងាររបស់ពួកគេចាប់តាំងពីឆ្នាំ ២០១៣៕ Cambodia News