ម៉ាឡេស៊ីចាប់ខ្លួនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើនពាន់នាក់
ប្រទេស ម៉ាឡេស៊ីបានចាប់ខ្លួនជនអន្តោប្រវេសន៍ដែលគ្មានឯកសារត្រឹមត្រូវ រាប់ពាន់នាក់ នៅក្នុងការបង្រ្កាបទៅលើកម្មករធ្វើការខុសច្បាប់ជាងកន្លះលាន នាក់។
កងទ័ព នគរបាល និងមន្ត្រីអន្តោប្រវេសន៍បានបើកប្រតិបត្តិការបង្រ្កាបជាង ៤០ដងនៅទូទាំងប្រទេសតាំងពីម្សិលមិញមកម្ល៉េះ។
បើ តាមមន្ត្រីទាំងនោះបានឲ្យដឹងថាប្រតិបត្តិការក្នុងការបង្ក្រាប និងបញ្ជូនត្រឡប់ទៅប្រទេសដើមវិញនៃកម្មករខុសច្បាប់ទាំងនោះនឹង បន្តរហូតដល់ដំណាច់ឆ្នាំនេះ៕ (Radio Australia)