អង្គការ​ពលកម្ម​អន្តរ​ជាតិ​រក​ឃើញ​ថា​កម្មករ​នេសាទ​នៅ​ថៃធ្វើ​ការ​ដោយ​បង្ខំ

កម្មករ​ នេសាទ​នៅ​ប្រទេស​ថៃ​បាន​រងការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ងារ​យូរ​ម៉ោង​ក្នុង​​ ស្ថានភាព​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ ព្រម​ទាំង​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប​ទៀត​ផង។

នេះ​បើ​តាម​របាយ​ការណ៍​ថ្មី​ មួយ​ដែល​រៀប​ចំឡើង​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ ដែល​បាន​ធ្វើ​ការ​សម្ភាស​ជាមួយ​កម្មករ​អន្តោប្រវេសន៍​ជា​ច្រើន​រយនាក់​ នៅក្នុង​ឧស្សាហកម្ម​ម្ហូប​សមុទ្រ​នៅ​ប្រទេស​ថៃ។

របាយការណ៍ ​នេះ​បាន​រក​ឃើញ​ថា​ ការបង្ខំ​ឲ្យ​កម្មករ​ធ្វើ​ការ​ក្លាយ​ជា​រឿង​ធម្មតា​ទូទៅ​ ហើយ​កម្មករ​ភាគ​ច្រើន​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា និង​ប្រ​ទេស​កម្ពុជា មិន​ទទួល​បាន​ការ​ការ​ពារ​គ្រប់​គ្រាន់​នោះ​ទេ។

លោក Max Tunon មក​ពីអង្គការ​ពលកម្ម​អន្តរជាតិ ហើយ​បាន​បំពេញ​ការងារ​ជាមួយ​រដ្ឋា​ភិបាល​ថៃ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក បាន​ព្យាយាម​លើក​កម្ពស់​​ស្ថានភាព​​ការងារ​នេះ ហើយ​លោក​ក៏​ចង់​ឃើញ​មាន​ច្បាប់​បន្ថែម​ទៀត​នៅ​ក្នុង​ឧស្សាហកម្ម​មួយ​នេះ ដូច​ជា​ចង់​ឃើញ​ឲ្យ​កម្មករ​អន្តោប្រវេសន៍​បម្រើ​ការងារ​តាម​ទូក​នេសាទ​ មានការ​ចុះ​ឈ្មោះ​ត្រឹម​ត្រូវ និងម្ចាស់​កប៉ាល់​នេសាទ​ត្រូវ​រក្សានូវ​ចំនួន​សមាជិក​ឲ្យ​បាន​ត្រឹម​ត្រូវ​ ជាដើម​៕ (Radio Australia)

Related Articles

Back to top button
Close
Close