ចម្រៀង​ និង​សំណោក​តារា​ស្រអាប់​ពណ៌​អ៊ុំ ​គន្ធា​ នៅ​មណ្ឌល​កែ​ប្រែ​

ភ្នំ​ពេញ​​​ ​៖​ ​អ​​តី​ត​​​តា​រា​​ច​ម្រៀ​ង​​​យេ​យេ​​​ដែ​ល​​​ជីវិ​ត​​​ស្រ​អា​ប់​​​ព​ណ៌​​ ​បន្ទាប់​​​ពី​​ចែក​​​ផ្លូវ​​ជាមួ​យ​​ស្វា​មី​​ ​នា​ង​​អ៊ុំ ​គន្ធា​ ​បាន​ស្រែ​ក​ទ្រហោ​​​យំ​​ចង់​​​ចេ​ញ​​​ពី​​ម​ណ្ឌ​ល​​​កែ​ប្រែ​​គ្រឿ​ង​​ញៀ​ន​ ​​​ដើ​ម្បី​​​ទៅ​​ច្រៀ​ង​​​រ​ក​​​ប្រាក់​​​ក​ម្រៃ​​ចិ​ញ្ចឹ​ម​​ម្តា​យ​​ និ​ង​​​កូ​ន​​ដែ​ល​​​កំ​ពុ​ង​​​តែ​ធ្លា​ក់​​​ខ្លួ​ន​​ដុ​ន​​ដា​ប​​​ ​។​
Cam1អ​តីត​​ភរិ​យា​​រ​ប​ស់​​តារា​ ​ច​ម្រៀ​ង​​​ ​លោក​ផាន ​​សុ​ផា​ត​ ​រូប​​​នេះ​​​ ​ត្រូ​វ​​​ក្រុ​ម​​​គ្រួសា​រ​​​ប​ញ្ចូន​​​ទៅ​​​កា​ន់​​ម​ណ្ឌ​ល​​កែ​​​ប្រែ​​​គ្រឿ​ង​​ញៀ​ន​​​ ​ក្នុ​ង​​ស​ង្កា​ត់​​ឃ្មួ​ញ​​​រា​ជ​ធា​នីភ្នំ​ពេ​ញ​ ​​​រ​ហូត​​​ម​ក​​​ដល់​ពេ​ល​​​នេះ​​មា​ន​​​រយៈ​​​ពេ​ល​​៤​ខែ​​​ហើ​យ​​ ​ប​ន្ទា​ប់​​ពី​​​នា​ង​​​ធ្លាក់​​​ខ្លួ​ន​​​ញៀន​​​ថ្នាំ​​​ដ​ល់​​​ក​ម្រិ​ត​​ ​ធ្វើ​​​ឱ្យ​​​និ​យាយ​​​លែ​ង​​​ដឹ​ង​​​អី​ ​ជេ​រ​​ម្តា​យ​​​ ​និ​ង​កូ​ន ​ព្រ​ម​​​ទាំ​ង​​​បំ​ផ្លាញ​​​ទ្រ​ព្យ​​​មួ​យ​​​ចំនួ​ន​​​នៅ​​​ក្នុ​ង​​ផ្ទះ​​​ទៀ​ត​​​ផ​ង​​ ​។​

​រ​យៈ​​ពេ​ល​​៤​ខែ​​​នៅ​​​ក្នុ​ង​​​ម​ណ្ឌល​​​កែ​​​ប្រែ​​​គ្រឿ​ង​​​ញៀន​​​ ​ក្រុ​ម​​​គ្រួ​សា​រ​​​រប​ស់​​នា​ង​​អ៊ុំ​ ​គ​ន្ធា ​អះ​​​អា​ង​​ថា​ ​​អា​កា​រ​​​ញៀ​ន​​ថ្នាំ​​​រ​ប​ស់​​​នា​ង​​ទំ​ន​ង​​​ជា​​​អាច​​​ជា​​​សះ​​ស្បើ​យ​​​ច្រើ​ន​​ហើយ​ ​ដោ​យ​​​នា​ង​​​តែ​ង​​តែ​​ស្រ​ក់​​​ទឹ​ក​​ភ្នែ​ក​​​ច​ង់​​ចេ​ញ​​​ពី​​​ម​ណ្ឌ​ល​​កែ​​​ប្រែ​​​ក្នុ​ង​ពេ​ល​​​ក្រុ​ម​​​ ​គ្រួ​សា​រ​​​ទៅ​​សួ​រ​​​សុ​ខ​​ទុ​ក្ខ​​​រូ​ប​​​នា​ង​​ ​ម្ត​ង​ៗ​​ ​។ ​​​នា​​​ពេ​ល​​ ​ថ្មី​ៗ​​​នេះ​​​ ​ម្តា​យ​​រ​ប​ស់​​នាង​​​អ៊ុំ​​​ ​គ​ន្ធា​​ ​និ​យា​យ​​ទាំ​ង​​​អួល​​​ដើ​ម​​​.​ក​​ថា​​​ ​កូ​ន​​​រ​បស់​​​អ្នក​​​ស្រី​​​តែ​ង​​តែ​​​ទ្រហោ​​​យំ​​​ចំ​ពោះ​មុ​ខ​​​អ្ន​ក​​​ស្រី​​ ​ក្នុ​ង​​​ពេ​ល​​​អ្ន​ក​​ស្រី​​យ​ក​​បាយ​​​សំ​ឡ​​​ទៅ​​​ឱ្យ​នា​ង​​​ ​ម្ត​ងៗ​ ។​

អ៊ុំ​​​ ​​​គ​​​ន្ធា​​​ បា​ន​​​យំ​​​អង្វ​រ​​ឱ្យ​​​អ្ន​ក​​​ស្រី​​​នាំ​​​នាង​​​ចេ​ញ​​ពី​​ម​ណ្ឌ​ល​​​កែ​ប្រែ​​ ​ដើម្បី​​ឱ្យ​​នា​ង​បា​ន​ច្រៀ​ង​រក​​ប្រាក់​​ចិញ្ចឹម​អ្ន​ក​ស្រី​ ​និង​​កូន​​ដែល​កំពុង​​តែ​ជួប​​ទុក្ខ​លំ​បាក​នា​​ពេល​ប​ច្ចុប្បន្ន ។​​

អ្ន​ក​ស្រី​ជា​​ម្តាយ​​របស់​​នាង​អ៊ុំ​​ គ​ន្ធា​ និ​យាយ​ថា​​ «គន្ធា​​យំ​​ប្រា​ប់​​​ខ្ញុំ​​​ថា​​​ ​ឱ្យ​​​នា​ង​​​ចេ​ញ​​​ពី​​​ទី​​​នោះ​​​ទៅ​​​ ​ដើ​ម្បី​​​នា​ង​​​ទៅ​​​ច្រៀ​ង​​​បា​ន​​​ប្រា​ក់​​​ខ្លះ​​​​ទុ​​​ក​​​​​​ស​​​ម្រា​​​ប់​​​​​​​ផ្គ​​​ត់​​​​​​​ផ្គ​​​ង់​​​​​​​គ្រួ​សា​​​​រ​​​​​​​ដែ​​​ល​​​​​ ​​​​កំ​​​ពុ​​ង​​​​​​​រ​​​ក​​​​​​ព្រឹ​ក​​​​​​​ខ្វះ​​​​​​​ល្ងា​​​ច​​​​​​​ ​​​ព្រោះ​​​​​​​ឥ​ឡូ​​​វ​​​​​​នេះ​​​​​​​កូ​​​ន​​​​​​​ប​​​ង​​​​​​រ​​​​ប​​ស់​​​​​នា​​ង​​​​​បា​ន​​​ទៅ​​ស៊ី​​ឈ្នួ​ល​​រ​​ត់​​​តុ​​ហា​ង​​​ឱ្យ​​គេ​​​ ​ចំ​ណែ​ក​​​ខ្ញុំ​​​លាង​​​ចា​ន​​​ឱ្យ​​គេ​​ដែ​រ​​​​​ រ​ហូ​ត​​​ដ​ល់​​​ម៉ោ​ង​​​១​១​​​យ​ប់​​ ​ទើ​ប​​​ត្រ​ឡ​ប់​​​ម​ក​​​ផ្ទះ​​​វិញ​​​ ​។​​​ កូ​ន​​​រ​ប​ស់​​​ខ្ញុំ​​​នៅ​​តែ​​ច្រៀ​ង​​​ពី​រោះ​​ដ​ដែ​ល​​​ ​ព្រោះ​​កា​ល​​​ពី​​​ពេល​​​ក​ន្ល​ង​​ទៅ​​​ ខ្ញុំ​​​បា​ន​​​ទៅ​​សួរ​​​សុ​ខ​​ទុ​ក្ខ​​​នា​ង​​​នៅ​​ម​ណ្ឌ​ល​​​នោះ​​ ​ហើ​យ​​​មា​ន​​បុ​រ​ស​​​ម្នា​ក់​​ទំ​ន​ង​​ជា​​​អ្ន​ក​​​មា​ន​​ ​ដែ​ល​​​មាន​​​កូ​ន​​នៅ​​​ក្នុ​ង​​​មណ្ឌ​ល​​​ដែរ​​​ ​គា​ត់​​ហៅ​​​នា​ង​​ឱ្យ​​​ច្រៀ​ង​​ភ្លេ​ង​​​កា​រ​​ឱ្យ​​​គា​ត់​​ស្តា​ប់​​​ ​លុះ​​នា​ង​​​ច្រៀ​ង​​​ចប់​​​ហើ​យ​​​បុរស​ម្នា​ក់​នោះ​​បា​ន​​ហុ​ច​​​ប្រាក់​​​១​៥​​​ដុ​ល្លារ​​​ ​ដើ​ម្បី​​ឱ្យ​​​នា​ង​​​ទិ​ញ​​បា​យ​​​ហូ​ប​​​ ។​​​

​នៅ​​ក្នុង​​មណ្ឌ​ល​​កែ​​​ប្រែ​​​នោះ​​ គេ​​រៀប​ចំ​ជា​​តូប​សម្រាប់​​ឱ្យ​សាច់​​ញាតិ​​ជួប​​ ​ពេ​ល​​​ទៅ​​សួ​រ​​​សុ​ខ​​​ទុ​ក្ខ​ ​ម្ត​ង​ៗ​​ ​។​​​ ​គ​ន្ធា​​តែ​ង​​​ទៅ​​​ច្រៀ​ង​​ឱ្យ​គេ​ស្តាប់​​​ ហើយ​​គេ​​អាណិត​​នា​ង​គ្រ​ប់​គ្នា​​​ ក៏​​ឱ្យ​​​ប្រា​ក់​​នា​ង​​ខ្លះ​២ពា​ន់​​រៀល​ ​ខ្លះ​​៥​​​ពាន់​​​រៀល​​​»​ ​។​ ​តា​ម​​​ការ​បញ្ជាក់​​របស់​​​អ្នក​​​ស្រី​​ជា​​​ម្តាយ​​​អំពី​អា​​ការ​​​ញៀន​​​ថ្នាំ​​​រ​បស់​​​នាង​​​ ​អ៊ុំ​​​ ​គន្ធា​​ ​ថា​​ រហូ​ត​​​ម​ក​​ដល់​​​ពេ​ល​​នេះ​​​នាង​​​បា​ន​​ប្រ​សើ​រ​​​ជា​ង​មុ​ន​​​ច្រើ​ន​​ ពី​​​ព្រោះ​​នា​ង​​​និ​យាយ​​​ដឹ​ង​​​ខុ​ស​​​ត្រូ​វ​​ ​ហើ​យ​​ភ្នែ​ក​​​រ​បស់​​​នា​ង​​​មិ​ន​​​ក្រ​ហ​ម​​ដូ​ច​​​ពេ​ល​​​មុន​ទេ​​។​

ទោះ​​ជា​​​យ៉ា​ង​​​ណា​​ក្តី​​​ ​អ្ន​ក​​ស្រី​​នៅ​​​តែ​​មិ​ន​​​ទា​ន់​​ច្បាស់​​នៅ​​ឡើ​យ​​ទេ​​​ថា​​ ​នឹ​ង​​​អាច​​នាំ​​​កូ​ន​​​ចេ​ញ​​ពី​​​ម​ណ្ឌល​​កែ​​​ប្រែ​​​គ្រឿ​ង​​ញៀន​​នេះ​​បា​ន​​ឆា​ប់​​​ ឬ​​​ក៏​​យ៉ាង​​​ណា​​នោះ​​​ ​ប៉ុ​ន្តែ​​​អ្ន​ក​​​ស្រី​​​មា​ន​​​ចិ​ត្ត​​​អា​ណិ​ត​​កូន​​​ស្រី​​​ដែ​ល​​​ទ្រហោ​​យំ​​​នៅ​​​ចំ​ពោះ​​​មុ​ខ​ ​អ្ន​ក​​​ស្រី​​​ពេ​ល​​ទៅ​​ជួ​ប​​​នា​ង​​​ ​ម្តង​ៗ​​​ ​។​​​ ​អ្ន​ក​​​ស្រី​​និ​យាយ​​​ថា​​​ «ខ្ញុំ​​​ក៏​​​ច​ង់​​ឱ្យ​​​កូន​​ចេ​ញ​​​ដែ​រ​​​ តែ​​​ត្រូ​វ​​រ​ង់​​ចាំ​​​មើ​ល​​​សិន​​ ​ព្រោះ​​​បើ​​​តា​ម​​ខ្ញុំ​​ដឹ​ង​ ​ប្រ​សិន​​បើ​​​យើ​ង​​​ច​ង់​​យក​​​កូ​ន​​​ចេ​ញ​​ដើម្បី​​​ពិ​សោ​ធ​ន៍​​រ​យៈ​​ពេល​​​មួ​យ​​ស​ប្តា​ហ៍​​​ហើ​យ​មិ​ន​​​ ​អី​​នោះ​​​ ​គេ​​​នឹ​ង​​ឱ្យ​​ចេញ​​​ ​តែ​​​ប្រ​សិ​ន​​​បើ​​​នៅ​​​តែ​​ដដែ​ល​​​ ​គេ​​​នឹ​ង​​​ឱ្យ​​​ប​ញ្ជូន​​ទៅ​​​ម​ណ្ឌ​ល​​​កែ​​ប្រែ​​​វិ​ញ​​» ​។​​​

ស្ថិ​ត​​​ក្នុ​ង​​កា​លៈ​​​ទេសៈ​​ដ៏​​​លំ​បា​ក​​​នេះ​​ ​អ្នក​​ស្រី​​​ជា​​ម្តា​យ​​​នា​ង​​អ៊ុំ​​​ ​គ​ន្ធា​​​ ​អំ​ពា​វ​​នា​វ​​​ដ​ល់​​​ស​ប្បុ​រ​ស​​​ជ​ន​​នា​នា​​​ ​ឱ្យ​​ជួ​យ​​​ឧ​ប​ត្ថម្ភ​​​ដ​ល់​​​ក្រុ​ម​​​គ្រួ​សា​រ​​​រ​បស់​​អ្នក​​ស្រី​ផង​​ ព្រោះ​អ្ន​ក​ស្រី​​ត្រូវ​រ៉ាប់​រង​ចិញ្ចឹម​​ចៅ​ឱ្យ​​បាន​​រៀន​សូ​ត្រ​ ខ​ណៈ​ពេ​ល​ប្តី​​របស់​​អ្នក​​ស្រី​ចា​ស់​ជរា​​មិន​​អាច​ធ្វើ​ការ​​អ្វី​កើត​​ទេ ។​ អ្នក​​ស្រី​បញ្ជា​ក់​ថា​​ ក្នុង​​ចំណោម​​កូន​រ​បស់​​គាត់​មា​ន​តែ​នាង​​អ៊ុំ​ គន្ធា​ ​ម្នាក់​គ​ត់​ ដែល​​រក​​ប្រាក់​ម​ក​ចិញ្ចឹម​​គ្រួសារ​​ ប៉ុន្តែ​​ឥឡូវ​​នាង​ធ្លាក់​​ខ្លួន​ដ​ល់​ថ្នាក់​​នេះ​ ​មិន​ដឹ​ង​បាន​អ្នក​​ណា​ជួយ​ស​ម្រាល​កា​រ​លំបាក​​ដ៏​ធ្ងន់​​នេះ​បា​ន​ឡើយ ។​​

ទន្ទឹ​ម​នេះ​​ អ្ន​ក​ស្រី​ដ​ដែល​អំ​ពាវ​នាវ​​ដល់​​អតីត​ស្វាមី​រ​បស់​នាង​​អ៊ុំ​ គន្ធា​ ​គឺ​លោក​ផាន​ សុផាត​​ ឱ្យ​​ជួយ​ទំនុក​បម្រុង​​ដល់​​កូន​​បាន​រៀន​​សូត្រ​ផង​​ ។​ ក្នុង​នា​ម​ជា​អតីត​កូន​ប្រ​សា​ គឺ​​អ្នក​ស្រី​​នៅ​តែ​ស្រឡាញ់​លោក​​ផាន​ សុផាត​ ដដែល​​ បើ​ទោះ​បី​​ជា​ពេល​នេះ​លោក​បា​ន​រៀប​​ការ​​ប្រពន្ធ​ថ្មី​​ និង​មាន​កូន​ម្នាក់​ហើយ​ក៏​​ដោយ​ ​។​ ក្រោយ​​បាត់​មុខ​​ពី​ពិភព​​សិល្បៈ​ជិ​ត​១​០​ឆ្នាំ​​ អតីត​តារា​ចម្រៀង​​ដែល​ធ្លា​ប់​តែ​​សម្ញែង​ភា​ព​សិច​ស៊ី​​លើ​​ឆាក​តន្ត្រី​ ​នាង​អ៊ុំ ​គន្ធា​ ​បាន​ធ្លាក់​​ខ្លួន​រ​ស់​នៅ​ក្នុង​ជីវ​​ភាព​​លំបាក​​វេទនា​ ​រក​​ព្រឹក​ខ្វះ​​ល្ងាច​ រហូត​​ដើរ​​រើស​​ខ្យង​ ​បេះ​ត្រ​កួន​​ ដក​​ព្រលឹត​​ ដើម្បី​​ដូរ​អង្ករ​​ហូប​​ ដោយ​​ទទួល​​បន្ទុក​ចិ​ញ្ចឹម​កូន​​ប្រុស​ចំ​នួន​២​នា​ក់​ ។​

នាង​​បាន​រ​ស់​នៅ​លាក់​​ខ្លួន​​ជាមួយ​ម្តាយ​​ចាស់​ ​នៅ​ក្នុង​​ភូមិ​បឹង​បា​យាប​ សង្កា​ត់​ភ្នំពេញ​​ថ្មី​ ខណ្ឌ​សែ​ន​សុ​ខ​ ក្នុង​​ជីវ​​ភាព​​មួយ​ស្ទើរ​​តែ​គ្មាន​អាហារ​​ទទួល​​ទាន​​ឡើយ​ ​។ ទន្ទឹម​​ភាព​​ក្រ​លំបាក​​នេះ​ ជី​វិត​​របស់​​នាង​គ​ន្ធា​ ឈាន​​ដល់​​ថ្នាក់​​ញៀន​​ថ្នាំ​លើស​​កម្រិត​​ ទើប​ក្រុ​ម​គ្រួសារ​​សម្រេច​ចិត្ត​​បញ្ជូន​​នាង​​ទៅ​កាន់​​មណ្ឌល​កែ​​ប្រែ​ ៕ ស.រ/Cambodia News

Cam5Cam3Cam8

Related Articles

Back to top button
Close
Close