កុមារដេកមិនស្កប់ការសិក្សាអន់ជាងកុមារដេកស្កប់ស្កល់
សុខភាព៖ កុមារដែលមានបញ្ហាដំណេកឬដេកមិនស្កប់ស្កល់នឹងមានផលអាក្រក់ដល់ ការសិក្សារបស់ពួកគេជាងក្រុមកុមារដែលបានដេកលក់ស្កប់ស្កល់។
ក្រុមអ្នកស្រាវជ្រាវ បានធ្វើការស្ទាបស្ទង់លើ ក្រុមកុមារចំនួន៥៤០០នាក់នៅចន្លោះវ័យ៧ឆ្នាំទៅ១០ឆ្នាំបាន រកឃើញថាកុមារដែលដេកមិនស្កប់ស្កល់ល្អនឹងទទួលលទ្ធផលនៃការ រៀនសូត្រអន់ជាងក្រុមកុមារដែលគ្មានបញ្ហាដំណេកដោយពួកគេមានលទ្ធផល ជាមធ្យម។
ក្រុមកុមារដែលដេកមិនបានស្កប់ស្កល់ទាំងនោះក៏ប្រឈមនឹងការធាត់ ញ៉ុកខ្លាញ់ផងដែរពេលពេញវ័យហើយយូរៗទៅពួកគេប្រឈមនឹងជំងឺបេះដូង នានានិងទឹកនោមផ្អែមផងដែរ។
ក្រុមស្រាវជ្រាវ បានអះអាងថា ភាពខ្វះខាតនៃការទទួលទានដំណេកមិនស្កប់ស្កល់របស់កុមារពិតជាអាចមាន ឥទ្ធិពលផ្នែកខ្លះនៃប្រព័ន្ធខួរក្បាលរបស់ពួកគេមែន។ ជាពិសេសនោះគឺដុំពយក្បាលខាងមុខដែលវាមានតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការប្រតិបត្តិនៃការសម្រេចចិត្ត៕ វត្តី/Cambodia News