លោក ​ហ៊ុន ​សែន​ ទៅ​ទស្សន​កិច្ច​នៅ​ចិន​ ស្រប​ពេល​ ការ​គំរាម​ធ្វើ​មហា​បាតុកម្មអ​ហិង្សា​

ភ្នំពេញ​៖ កាល​ពី​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០១៣ លោក ហ៊ុន សែន​ ​នាយករដ្ឋមន្រ្តី​ នៃ​ប្រទេស​កម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិភូមួយក្រុម​ទៅ​ទស្សនកិច្ច​នៅ​ប្រទេសចិន​ប្រយោជន៍​ ចូល​រួម​ពិធី​ពិព័រណ៍​អាស៊ាន-ចិន​ប្រចាំឆ្នាំ ស្របពេល​ការគំរាម​បាតុកម្ម​នា​ថ្ងៃទី៧ កញ្ញា កាន់តែ​ខិតជិត​មកដល់។

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក រដ្ឋមន្ត្រី លោក ស្រ៊ី ថា​ម​រ៉ុ​ង្គ បានថ្លែង​ប្រាប់​អ្នកកាសែត​ថា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​ជួបពិភាក្សា​ការងារ​ដាច់​ដោយ ឡែក​ពីគ្នា​ជាមួយ​លោក នា​យក​រដ្ឋមន្ត្រី​ចិន លីខឺ​ឈាង  នាយករដ្ឋមន្ត្រី​វៀតណាម​ លោក ង្វៀន តាន់​យុង និង​ជួប​ជា​មួយ​លោក​អភិបាល​ខេត្ត​ក្វាង​ស៊ី ដែលជា​ម្ចាស់ផ្ទះ​ផងដែរ។

យ៉ាងណាក៏ដោយ លោក មិនបាន​និយាយ​សំដៅទៅរក​ការ​ប្រកាស​ធ្វើមហា​បាតុកម្ម​របស់​គណបក្ស​ សង្រ្គោះជាតិ ទាក់ទង​នឹងភាព​មិន​ប្រក្រតី​នៃការបោះឆ្នោត​នោះទេ៕ Cambodia News

Related Articles

Back to top button
Close
Close