គណបក្សសង្គ្រោះជាតិ ចេញសេចក្តីអំពាវនាវ រកថវិកា ធ្វើមហាបាតុកម្ម
Cambodia News
ភ្នំពេញ៖ តាមគម្រោងនៅថ្ងៃសៅរ៏ ទី៧ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះ គណបក្សសង្រ្គោះជាតិ និង ធ្វើមហាបាតុកម្ម អហិង្សាមួយ នៅខាងមុខទីលានប្រធិតេយ្យ នៅថ្ងៃសុក្រទី៣០ ខែសីហា ឆ្នាំ២០១៣នេះ គណបក្សសង្រ្គោះជាតិបាន ចេញសេចក្តីប្រកាស ដោយអំពាវនាវស្វែងរកការ ជួយឧបត្ថម្ភថវិកា ដើម្បីធ្វើមហាមាតុកម្ម។
បើយោងតាមសេចក្តីអំពាវនាវរបស់លោក គី វណ្ណដារ៉ា អគ្គនាយកហិរញ្ញវត្ថុ បានឲ្យដឹងថា អគ្គនាយកដ្ឋានហិរញ្ញវត្ថុ គណបក្ស សូមធ្វើការអំពាវនាវ ដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែល ស្រឡាញ់យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ មេត្តាចូលរួមជួយ ផ្តល់ជាថវិកា តាមសមានចិត្ត និង លទ្ធភាព សម្រាប់ចំណាយផ្សេងៗ ក្នុងអំឡុងពេល នៃមហាបាតុកម្មនេះ។
សេចក្តីអំពាវនាវនេះបានបន្តថា ការធ្វើមហាបាតុកម្មនេះ គឺដើម្បីស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត គណបក្សនឹងបន្ត កិច្ចការរបស់ខ្លួន ក្នុងការទាមទារ និងតវ៉ាឲ្យមានដំណោះស្រាយ ទាក់ទងដល់ភាពមិនប្រក្រតីទាំងឡាយក្នុងដំ ណើរការបោះឆ្នោតនេះ តាមរយៈការធ្វើមហាបាតុអហិង្សា ប្រឆាំងលទ្ធផលនៃការបោះឆ្នោត ដែលគ្រោងនឹងប្រ ព្រឹត្តទៅ នៅថ្ងៃទី៧ ខែកញ្ញា ខាងមុខ។
សេចក្តីអំពាវនាវរបស់ គណបក្សសង្រ្គោះជាតិ មានខ្លឹមសារដូចខាងក្រោម៖