មុននឹងឈានដល់កិច្ចការនយោបាយ យុវជន ត្រូវជួយកិច្ចការសង្គម និងប្រជាពលរដ្ឋ
ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែសីហា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវដល់យុវជនទាំងអស់ ចេះរួបរួមគ្នា ចេះស្រឡាញ់គ្នា ខំប្រឹងយ៉ាងណា ដោយយុវជនត្រូវខិតខំបង្កើនវិជ្ជាជីវៈរបស់ខ្លួន ឲ្យមានសមត្ថភាព ដើម្បីជួយការងារអភិវឌ្ឍន៍សង្គមជាតិ។

លោក ហ៊ុន ម៉ានី បានមានប្រសាសន៍បញ្ជាក់ថា ចំពោះជំហររបស់សហភាពសហព័ន្ធយុវជនកម្ពុជា គឺផ្អែកលើកក្តាស្ម័គ្រចិត្តចូលរួមធ្វើកិច្ចការសង្គម និងបំផុសធ្វើយ៉ាងណា ឲ្យយុវជនចូលរួមជួយកិច្ចការសង្គមជាតិ ឲ្យបានកាន់តែច្រើនជាកក្តាសំខាន់។
លោក ហ៊ុន ម៉ានី បញ្ជាក់បន្តទៀតថា យុវជនត្រូវយល់ទាំងអស់ ជំហានដំបូង យុវជនយើង អាចចូលរួមដោយស្ម័គ្រចិត្ត នៅក្នុងកិច្ចការងារសង្គម ដែលបណ្តុះបណ្តាលយើងឲ្យចេះរួបរួមគ្នា ដើម្បីជួយដល់សង្គម នឹងប្រជាពលរដ្ឋ ដែលនេះជាកក្តាសំខាន់របស់យុវជន មុននឹងឈានដល់ការ យល់ ដឹងខាងផ្នែកនយោបាយ ហើយកក្តាសំខាន់របស់នយោបាយ គឺការបំរើជាតិ៕ Cambodia News