រដ្ឋាភិបាលនៅជុំវិញពិភពលោក សំណូមពរសុំទិន្នន័យពី Facebook

គេហទំព័រ Facebook បោះ​ផ្សាយ​ទិន្នន័យ​​ជាលើក​ដំបូងថា បណ្ដា​រដ្ឋាភិបាល​​នៅ​ពាសពេញ​​ពិភពលោក​​ ជា​រឿយ​ៗ តែងតែ​សំណូមពរ​សុំ​​ព័ត៌មាន​​អំពី​អ្នក​ដែល​ប្រើ​​បណ្ដាញ​សង្គម ​​Facebook ។

Facebook និយាយ​​​ថា ​ព័ត៌មាន​​ដែល​រដ្ឋាភិបាល​​ស្នើសុំ​ទាំងនោះ​ គឺ​ពាក់​ព័ន្ធ​នឹង​អ្នក​ប្រើ​ប្រមាណជា​៣ម៉ឺន​៨​ពាន់​នាក់ នៅក្នុង​រវាងពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំនេះ។

សហរដ្ឋ ​អាម៉េរិក គឺជា​ប្រទេស​ដែល​ស្នើសុំ​ច្រើនជាង​គេ ដោយបាន​ស្នើសុំ​ទិន្នន័យ​ពី​អ្នក​ប្រើ​ចំនួន​២ម៉ឺននាក់។ ​ចំណែក​ប្រទេស​អូស្រ្តាលី​វិញ​បាន​សំណូមពរ​ ៥៤៦ ដង៕ (Radio Australia)

Related Articles

Back to top button
Close
Close