ក្បួនរថយន្តមន្រ្តី​ត្រួត​ពិនិត្យ​អាវុធគីមី​របស់ អ.ស.ប​ រងការលបវាយប្រហារ​​ក្នុង​​ប្រទេសស៊ីរី

អង្គ​ការ​សហ​ប្រជាជាតិ​បាន​បង្ហាញ​ ការ​ខឹង​ សម្បា​របស់​ខ្លួន បន្ទាប់​ពី​ក្បួន​​រថយន្ត​របស់​​​​​មន្រ្តី​ត្រួត​ពិនិត្យ​អាវុធ​គីមី​របស់​ ​អង្គ​ការ​សហ​ប្រជាជាតិ​បាន​រង​ការ​លប​​បាញ់​​ប្រហារ​​ក្នុង​ប្រទេស​​ស៊ីរី។

ក្រុម ​ការងារ​​អង្គ​ការ​សហប្រជា​ជាតិ​​ បាន​ចាក​ចេញ​ពី​ទីក្រុង​​ដាម៉ាស់ ដែល​កាន់​កាប់​ដោយ​រដ្ឋា​ភិបាល​ស៊ីរី នៅ​ពេល​ដែល​មាន​ការ​បាញ់​​កាំភ្លើង​ជា​ច្រើន​គ្រាប់​ទៅលើ​ក្បួន​រថយន្ត​ របស់ខ្លួន​។

ក្រុម​ការងារ​នេះ បាន​ទៅ​​​តំបន់​កើត​ហេតុ​បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋា​ភិបាល​ ស៊ីរី ដើម្បី​​​ស៊ើប​អង្កេត​​ករណី​​ប្រើ​អាវុធ​គីមី ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​រយ​នាក់​​​ស្លាប់​កាល​ពី​សប្តាហ៍​មុន។

លោក Martin Nesirky អ្នក​នាំ​ពាក្យអគ្គ​​លេខាធិការ​អង្គ​ការ​សហ​ប្រជាជាតិ មាន​ប្រសាសន៍​ថា ​រដ្ឋា​ភិបាល​ស៊ីរី​ និង​បក្ស​ប្រឆាំង​បាន​សន្យា​ថា​ នឹង​​ផ្អាក​ការ​បាញ់គ្នា​ក្នុង​តំបន់​នោះ​ ក្នុង​អំឡុង​ពេល​នៃ​​ការ​ត្រួត​ពិនិត្យ​ និង​ស៊ើប​អង្កេត​ពី​អង្គ​ការ​សហប្រជាជាតិ។

​មក​ទល់​ពេល​នេះ ក្រុម​មន្រ្តី​អធិការកិច្ច​អាវុធ​គីមី​របស់​​អង្គ​ការ​សហ​ប្រជាជាតិ​ បាន​ទៅ​ដល់​​កន្លែង​​ដែល​រង​ការ​ចោទ​ប្រកាន់​ថា មាន​ការ​ប្រើ​ប្រាស់​​អាវុធ​គីមី​នោះ​ហើយ៕ (Radio Australia)

Related Articles

Back to top button
Close
Close