កំពុង​ផឹក​ស៊ី​ជា​មួយ​ស្រី​ ប្រពន្ធ​តាម​ទាន់ ​ទាញ​ស្បែក​ជើង​កែង​ វាយ​ក្បាល ​ប្តី​ ឈាម​ស្រោច​​ខ្លួន ​

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង ១០​និង​៤០​នាទី​យប់ ថ្ងៃទី​២៦ ខែសីហា​ បុរស​ម្នា​ក់វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ ចូល​ទៅផឹកស៊ី​ជាមួយ​ស្រីស្នែហ៍ ​​នៅ​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ យីហោ ” ព្រះ​ចន្ទ​ពេញវង់ ” ស្ថិតនៅ​ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការមន ហើយ​ត្រូវ​ប្រពន្ធ​តាម​ទាន់​ ក៏​ផ្ទុះ​ហិង្សា ទាញ​ស្បែកជើង​កែង វាយ​ក្បាល​ប្តី បណ្តាល​ឲ្យ​ហូរឈាម​ស្រោច​ពេញ​ខ្លួន។ ​

Camiសាក្សី​ដែល​បានឃើញ​ ហេតុការណ៍​ខាងលើនេះ បាន​ឲ្យ​ដឹងថា មុនពេល​កើតមាន​ការភ្ញាក់ផ្អើល​នេះ គេ​ឃើញ​បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ ស្លៀកពាក់​សមរម្យ ចូលទៅ​អង្គុយ​ក្នុង​តុ​ពិសា​អាហារ​ជាមួយ​ស្រី​ស្នេហ៍ ក្នុង​ភោជនីយដ្ឋាន​ព្រះ​ចន្ទ​ពេញវង់​។ ខណៈនោះ​ស្រាប់​តែមាន​ស្ត្រី​ម្នាក់ បាន​អះអាងថា ខ្លួន​ជា​ប្រពន្ធ មក​ស្រែក​ឡូឡា​ពេញ​ហាង និង​បាន​ដោះ​ស្បែកជើង​កែង វាយ​ចំ​សៀតផ្កា​បុរស​ជា​ប្តី បណ្តាល​ឲ្យ​បែក​ហូរឈាម​ស្រោច​ពេញ​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ហាង និង​តាម​ដងផ្លូវ​សាធារណៈ​តែម្តង​។​ ​ ​

ភ្លាមៗ ​នោះ នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ បាន​ចុះទៅ​អន្តរាគមន៍ តែដោយសារ​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ មិនបាន​ប្តឹងផ្តល់​អ្វី ទើប​សមត្ថកិច្ច​បានធ្វើ​ការអប់រំ​ឲ្យ​ពួកគេ​ត្រឡប់ទៅផ្ទះ​វិញ ៕​ ​Cambodia News

 

Related Articles

Back to top button
Close
Close