អាម៉េរិក​និង​បារាំង​ពិចារណា​អំពី​អន្តរាគមន៍​ជា​អន្តរជាតិ​ទៅលើ​ការ​ប្រើ​អាវុធគីមី​នៅ​ស៊ីរី

សេតវិមាន​នៅ​សហរដ្ឋអាម៉េរិក​និយាយ​ថា លោកប្រធានាធិបតី Barack Obama ជាមួយ​នឹង​ប្រធានាធិបតី​បារាំង Francois Hollande បាន​បើក​កិច្ច​ពិភាក្សា​ស្ដី​អំពី​លទ្ធភាព​នៃ​ការ​ធ្វើ​អន្តរាគមន៍​ជា​ លក្ខណៈអន្តរជាតិ​ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ប្រើប្រាស់​អាវុធគីមី​សម្លាប់​ជន​ស៊ីវិល​នៅ​ ក្នុងប្រទេស​ស៊ីរី។

គួរ​បញ្ជាក់​ឡើង​វិញ​ថា មនុស្ស​រាប់​រយ​នាក់​បាន​ស្លាប់​ ហើយ​​គណបក្ស​ប្រឆាំង​និយាយថា ការ​ស្លាប់​នោះ​បណ្តាល​មក​ពី​ការ​វាយ​ប្រហារ​ដោយ​កង​យោធា​រដ្ឋាភិបាល​ស៊ីរី។

ប៉ុន្តែ ​រដ្ឋាភិបាល​ស៊ីរី​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់ ហើយ​បាន​យល់​ព្រម​ឲ្យ​ក្រុមត្រួត​ពិនិត្យ​អាវុធ​របស់​អង្គការ​សហ​ប្រជាជាតិ​ ធ្វើ​ការ​ពិនិត្យ​នៅក្នុង​ក្រុងដាម៉ាស់​នៅ​រសៀល​នេះ។

រដ្ឋ​មន្រ្តី​ ក្រសួង​ការ​បរទេស​បារាំង​​លោក Laurent Fabius ​បាន​បង្ហាញ​ថា ​តាម​រយៈ​ភស្តុតា​ង​ដែល​ទទួល​បាន, រដ្ឋាភិបាល​បារាំង​ជឿថា​រដ្ឋា​ភិបាល​​ស៊ីរី​​​​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​​នេះ៕​ (Radio Australia)

Related Articles

Back to top button
Close
Close