អំពើហិង្សាទៅលើសហគមន៍អ៊ីស្លាមនៅមីម៉ាន់ម៉ាបានផ្ទុះឡើងជាថ្មីទៀត
ក្រុមមន្រ្តីនៅក្នុងប្រទេសមីយ៉ាន់យ៉ា និយាយថា ក្រុមប្រឆាំងនឹងពលរដ្ឋកាន់សាសនាអ៊ីស្លាមប្រមាណមួយពាន់នាក់ បានដុតបំផ្លាញហាងលក់ឥវ៉ាន់និងផ្ទះសម្បែងជាច្រើនខ្នងនៅឧប្បត្ដិ ហេតុជម្លោះថ្មីផ្ទុះឡើងរវាងជាតិសាសន៍។
អំពើហិង្សានេះបានចាប់ផ្ដើមកាលពីយប់ថ្ងៃសៅរ៍នៅក្នុង ស្រុក Kanbalu ដោយសារប៉ូលិសមិនព្រមធ្វើតាមការទាមទារឲ្យប្រគល់ខ្លួន បុរសកាន់សាសនាអ៊ិស្លាមម្នាក់ ដែលរងការចោទប្រកាន់ពីការរំលោភស្រ្តីពុទ្ធសាសនិកម្នាក់។
រដ្ឋាភិបាលមីយ៉ាន់ម៉ា និយាយថា ប៉ូលិសបានបាញ់កាំភ្លើងព្រមានខណៈពេលដែលក្រុមទំនើងបានព្យាយាមដុតហាងនិងផ្ទះអ្នកស្រុក។
នេះគឺជា ស្ថានភាពហិង្សាថ្មីមួយទៀតដែលបានកើតឡើងចំពោះសហគមន៍អ៊ីស្លាមនៅ មីម៉ាន់ម៉ាដែលប៉ូលិសមិនមានសមត្ថភាពគ្រប់គ្រងបាន៕ (Radio Australia)