រូបភាព​១ ​​សន្លឹក​​របស់​​​លោក​​ ​ហ៊ុន សែន​​ ​ទាក់ទាញ​ការចាប់អារ​ម្មណ៍​ខ្លាំង​បំផុត

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (១៦ កក្កដា ២០១៥) ៖ តាមរយៈ​រូបភាព​១​សន្លឹក របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​​បង្ហោះ​​ពេញ​​​បណ្តាញ​​​​សង្គម​​ហ្វេ​សប៊ុក ​​អម​ជាមួយ​នឹង​សារថា៖ “គាត់គឺជាបុគ្គល​ដែលមើល​ឃើញ​ច្រើន ជាងអ្នកដ៏ទៃមើលឃើញ”  “គាត់ជាអ្នក​មើលឃើញ​វែងឆ្ងាយ ជាងអ្នកដ៏ទៃ”  “គាត់​ជាអ្នក​មើលឃើញ​មុន​អ្នកដ៏ទៃ”  “គាត់ជាបុគ្គល​ធ្វើដោយ​ទឹកចិត្ត​ស្រឡាញ់ ដោយបេះដូង សម្រាប់​ប្រទេស របស់គាត់”។

រូបភាពនេះ បានធ្វើឲ្យ​រំជួលចិត្ត ព្រោះសារ​ប៉ុន្មាន​ឃ្លា​ខាងលើ ដែលហាក់​បង្ហាញពី​ សកម្មភាព​​ប្រឹងប្រែង​ របស់​​លោក ហ៊ុន សែន ក្នុងនាម​​ជា​​ថ្នាក់​ដឹកនាំ​ គណបក្ស​​ប្រជាជន​​កម្ពុជា និង​​ជា​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​ខិតខំ ​ដើម្បី​​ប្រយោជន៍​​ប្រទេស​ជាតិ។ រូបនេះក៏បង្ហាញ​​ពីភាព​នឿយហត់ របស់លោក​​នាយក​រដ្ឋមន្ត្រី​​ផងដែរ។

លោកហ៊ុន សែន បានសម្រក់ទឹកភ្នែក ដោយសារ ​តែ​ភាព​​ក្តុកក្តួល នៅពេល​ដែល លោកបាន​មានប្រសាសន៍ ដល់​សម្តេច​ឪ ដែល​បាន​សោយព្រះ​ទិវង្គត កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២​ ដែលកាលណោះ​លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា អ្វី​ដែល​សម្តេចឪ មិនបាន​ធ្វើ កូនចៅ​បាន​​កំពុង​តែ​ធ្វើ​បន្ត​ជូន ហើយ​សង្ឃឹមថា សម្តេចឪនឹង​បាន​ទត​ឃើញ​។

រូបភាពលោក​នាយករដ្ឋមន្រ្តី ​ដោះ​វ៉ែនតា ហើយ​យក​ខ្នង​ដៃ ជូត​លើ​ភ្នែក​ទាំង​គូរនេះ គឺនៅក្នុង​សន្និសីទ្ធ​កាសែត ក្រោយកិច្ច ប្រជុំកំពូល អាស៊ានលើកទី២១ និង​កិច្ចប្រជុំ​កំពូល ​ពាក់ព័ន្ធ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែវិចិ្ឆកា ឆ្នាំ​២០១២​៕

4

 

Related Articles

Back to top button
Close
Close