លោក ហោ ណាំហុង នឹងទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-ចិន នៅសប្តាហ៍ក្រោយ
ភ្នំពេញ៖ តាមការអញ្ជើញរបស់លោក វ៉ាង ឃី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅសប្តាហ៍ក្រោយនេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ច ប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដែលនឹងប្រព្រឹត្តធ្វើនៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០១៣ នាទីក្រុងប៉េកាំង។

យោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា នៅក្នុងកិច្ចប្រជុំនោះ ក៏នឹងមានការផ្លាស់ប្តូរទស្សនៈទៅលើបញ្ហាជាច្រើន ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន។
ក្រៅពីនេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងរដ្ឋមន្រ្តីការបរទេសអាស៊ានដ៏ទៃទៀត ក៏នឹងជួបសម្តែងការគួរសមជាមួយលោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃក្រុមប្រឹក្សារដ្ឋចិន ព្រមទាំងលោក យ៉ាង ជាឈី សមាជិកក្រុមប្រឹក្សារដ្ឋចិនផងដែរ៕ Cambodia News