ចិន បន្ដគាំទ្រកម្ពុជា និងជួយទប់ស្កាត់ការរំខានពីខាងក្រៅ
ភ្នំពេញ ៖ នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីជំនួបជាមួយលោក ឧប នាយក រដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រី ក្រសួងការបរទេស និងសហប្រតិបត្ដិ ការអន្ដរជាតិកម្ពុជា នាព្រឹកថ្ងៃទី២១ ខែសីហា នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ លោក Wang Yi រដ្ឋ មន្ដ្រី ការបរទេសចិនបានអះអាងថា ប្រទេស ចិននឹងបន្ដគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ ទោះក្នុង ករណីណាក៏ដោយ ក៏នៅតែការពារផល ប្រយោជន៍កម្ពុជាមិនឱ្យមានការរំខានពី ខាងក្រៅបានជាដាច់ខាត។

លោក Wang Yi បានអះអាងទៀតថា ជំហរយ៉ាងដាច់ណាត់របស់ចិន រដ្ឋាភិបាលនៃ ប្រទេសចិនបានយកចិត្ដទុកដាក់ខ្លាំងណាស់ ក្នុងកិច្ចសហប្រតិបត្ដិការជាមួយនឹង ប្រទេសកម្ពុជា ហើយលោកនឹងជំរុញ កិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរឱ្យបានគ្រប់ជ្រុងជ្រោយ និងជាប្រវត្ដិ សាស្ដ្រ។ លោកឧបនាយករដ្ឋមន្ដ្រីហោ ណាំ ហុងបានថ្លែងនៅក្នុងសន្និសីទរួមគ្នានោះ ដែរថា កិច្ចសហ ប្រតិ បត្ដិការណ៍វាងកម្ពុជា និងចិនរហូតមកដល់ពេលនេះគឺចំនួន ៥៥ឆ្នាំហើយ ហើយប្រទេសទាំងពីរនឹង ធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្ដិការនេះ កាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ បន្ថែមទៀតដើម្បីផលប្រយោជន៍ប្រជាជននិងប្រទេសទាំងពីរ ។
លោករដ្ឋមន្ដ្រី Wang Yi បានបញ្ជាក់ថា ប្រទេសចិនសូមធ្វើការ គាំទ្រដល់ប្រទេសកម្ពុជាលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច មិន តែប៉ុណ្ណោះប្រទេសមហាយក្សនៅតំបន់អាស៊ី និងពិភពលោកមួយនេះ ក៏បាន សន្យាចំពោះកម្ពុជាក្នុងកិច្ចសហប្រតិ បត្ដិការឱ្យគ្រប់ជ្រុងជ្រោយរវាងប្រទេស ទាំងពីរ៕ Cambodia News