កត្តា​មួយ​ចំនួន​ដែល​អាច​ធ្វើអោ​យ​ស្ត្រី​ប្រឈម​​នឹង​ជំងឺ​មហារី​ក​មាត់​ស្បូន​

ភ្នំពេញ៖ គ្រូពេទ្យ​មិនអាច​ពន្យល់បាន​ថា​ហេតុអ្វី​បានជា​ស្ត្រី​មួយចំនួន​កើតជា​ ជំងឺមហារីក​មាត់ស្បូន ហើយ​ខ្លះទៀត​អត់​ ការ​ប្រឈម​មុខជា​ច្រើន​ដែល​វា​ប្រហែលជា​បង្កើន​ឱកាស​ដល់​ស្ត្រី​កើត​ ជំងឺមហារីក​មាត់ស្បូន។

Cam2ស្ត្រី​ដែលមាន​ដៃគូ​បុរស​រួមភេទ​ច្រើន ឬ​រួមភេទ​ច្រើនដង​ជាមួយ​ដៃគូ​តែ​ម្នាក់​ដែលមាន​ដៃគូ​រួមភេទ​ច្រើន​មានការ​ ប្រឈម​មុខ​​ខ្ពស់​។​ ស្ត្រី​ដែល​សកម្ម​ខាង​ការរួម​ភេទ​ទាំង​វ័យក្មេង​ទំនង​ជា​អាច​កើត​ជំងឺមហារីក​មាត់ស្បូន​លឿន​ផងដែរ។

ការជក់បារី​ដើរតួនាទី​ដ៏​តូច​មួយ​ក្នុងការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ភាពស៊ាំ​ ការពារ​មាត់ស្បូន ហើយ​វា​ត្រូវបាន​គេ​រកឃើញថា ស្ត្រី​ដែល​ជក់បារី​ទំនងជា​កើតមាន​ជំងឺមហារីក​មាត់ស្បូន​ច្រើនជាង​ស្ត្រី​ ដែល​មិន​ជក់បារី​។​

តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត ​ស្ត្រី​ទាំងអស់គ្នា​ដែលមាន​ស្ថិតក្នុង​ការប្រឈមមុខ​ទាំងនេះ​ សុទ្ធតែ​កើតមាន​ជំងឺមហារីក​មាត់​ស្បូន​នោះទេ​​ ដូច្នេះ អ្នក​គួ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើសិនជា​អ្នកមាន​ការព្រួយបារម្ភ ហើយ​ចូរ​ទៅពិនិត្យ​ជំងឺ​អោយបាន​ទៀងទាត់​ដើម្បី​ប្រាកដថា​រកឃើញ​ស្ថានភាព​ ជំងឺ​ទាន់ពេលវេលា​៕ វត្តី​/Cambodia News

Related Articles

Back to top button
Close
Close