ករណីក្មេងស្រីធ្វើបាបខ្លួនឯងកើនឡើងទ្វេដងនៅអូស្ត្រាលី
នៅប្រទេសអូស្ត្រាលី តួលេខថ្មីមួយបានបង្ហាញថា ចំនួនក្មេងស្រីវ័យជំទង់ដែលត្រូវបានបញ្ជួនទៅមន្ទីពេទ្យដោយសារ ការធ្វើបាបខ្លួនឯងកើនឡើងទ្វេដងច្រើនជាងអំឡុងពេល ១០ ឆ្នាំមុន។
របាយការណ៍ពី វិទ្យាស្ថានសុខាភិបាលនិងសុខមាលភាពអូស្ត្រាលី បានឲ្យដឹងថា ករណីប្រើប្រាស់វត្ថុមុតស្រួចដើម្បីធ្វើទុក្ខទោសរាងកាយខ្លួនឯង នេះបានកើនឡើងពី ២៧០ ករណីនៅក្នុងឆ្នាំ ១៩៩៩ ទៅដល់ ៦៤០ករណី នៅក្នុងឆ្នាំ ២០១១ ហើយភាគច្រើននៃករណីនេះ កើតលើក្មេងស្រីអាយុចន្លោះពី ១៥ ទៅ ២៤ឆ្នាំ។
លោកសាស្រ្តាចារ្យ James Harrisonពីវិទ្យាស្ថាននេះបានមានប្រសាសន៍ថា ភាគច្រើន ករណីចាក់ខ្លួនឯងដោយវត្ថុមុតស្រួចភាគច្រើនគឺបណ្តាលមកពីការ ប្រើប្រាស់ប្រភេទថ្នាំសណ្តំនិងថ្នាំព្យាបាលជំងឺផ្លូវចិត្តច្រើន ហួសកំណត់។ ហើយក៍អាចបណ្តាលមកពីការកើនឡើងផងដែរនូវអ្វីដែលគេហៅថា ចេតនាធ្វើទោសខ្លួនឯងដោយប្រើវត្ថុមុតស្រួច និងការអារកាត់រាងកាយដោយខ្លួនឯងទៀតផង៕ (Radio Australia)