ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ប្រកាស​ទទួល​ពាក្យ​បណ្តឹង​ ចំពោះ​ការ​មិនពេញចិ​ត្ត​សេចក្តី​សម្រេច​របស់ ​គ.ជ.ប​

ភ្នំ​ពេញ​៖ កាល​ពី​​ថ្ងៃទី​២០ ខែសីហា ​​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​អង្គ​កាត់​សេចក្តី​ចុង​ក្រោយ​ទាក់​ទង​​នឹង​ការ​បោះឆ្នោត​បាន​ប្រកាស​ ថា ចាប់​ពី​ថ្ងៃទី២០ ដល់​ថ្ងៃទី២២ ខែសីហា ឆ្នាំ​២០១៣ អគ្គ​លេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ត្រៀម​ទទួល​ពាក្យ​បណ្តឹង ២៤ម៉ោង លើ​២៤ម៉ោង ចំពោះ​គណបក្ស​នយោបាយ​ដែល​មិ​ន​សុខ​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក្នុង​ដំណាក់​កាល នៃ​ការ​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៥។

Cam6សូម​រំលឹក​ថា លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ ទី៥ ត្រូវ​បាន​ គ.ជ.ប ធ្វើ​ការ​ប្រកាសកាល​ពី​ថ្ងៃទី១២ ខែសីហា កន្លង​ទៅ ដោយ​បាន​បង្ហាញ​ថា គណ​បក្ស​ប្រជាជន​កម្ពុជា​ដែលកំពុង​គ្រប់​គ្រង​ប្រទេស​បច្ចុប្បន្ន ទទួល​បាន​សំឡេង​គាំទ្រ​ភាគច្រើន។ ចំពោះ​ការ​ប្រកាស​នេះ គណបក្ស​សង្រ្គោះជាតិ ដែល​ជា​គណបក្ស​ជំទាស់​បាន​ប្តឹង​ចំពោះលទ្ធផលបណ្តោះ​អាសន្ន​នេះ​ទៅ គ.ជ.ប ដោយ​បាន​ដាក់​ពាក្យ​បណ្តឹង​ចំនួន​១៧​នៅ​តាម​មណ្ឌល​រាជធានី ខេត្តនីមួយៗ។

យោងតាម​ការ​ប្រកាស​របស់ គ.ជ.ប គិត​មកត្រឹម​ល្ងាច​ថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០១៣ បណ្តឹង​ចំនួន​១៧​ដែល​ប្តឹង​ដោយ​គណបក្ស​ជំទាស់ ត្រូវ​បាន គ.ជ.ប ដោះ​ស្រាយ​រួច​រាល់​ហើយ ប៉ុន្តែ​ គ.ជ.ប បាន​បើក​សិទ្ធិ​ឲ្យ​ប្តឹងតវ៉ា​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក្នុង​រយៈ​ ពេល៧២ម៉ោង ក្នុង​ករណី​មិន​សុខ​ចិត្ត។ ស្រប​គ្នា​នេះ បើ​តាម​ការ​ប្រកាស​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ យ៉ាង​ហោច​ណាស់​ពាក្យ​បណ្តឹង​ចំនួន១៥​ដែល​ប្តឹង​​បដិសេធ​នឹង​សេចក្តីសម្រេច​ របស់ គ.ជ.ប លើ​លទ្ធផល​​បណ្តោះ​អាសន្ន នៃ​ការ​បោះឆ្នោត​ ត្រូវ​បាន​ប្តឹង​ដោយ​គណបក្ស​សង្រ្គោះជាតិ។ ហើយ​កាល​ពី​ថ្ងៃទី២០ សីហា ម្សិលមិញ​នេះ ពាក្យ​បណ្តឹង​ចំនួន​៨ ត្រូវ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទាត់ចោល។

ផ្អែក​តាម​ប្រតិទិន​នៃការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ ទី៥ គ.ជ.ប នឹង​ប្រកាស​ផ្សាយ​លទ្ធផល​ផ្លូវ​ការ នៃ​ការ​បោះឆ្នោត ការ​បែង​ចែក​អាសនៈ និងការ​កំណត់​បេក្ខជន​ជាប់​ឆ្នោត បន្ទាប់​ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដោះស្រាយ​បណ្តឹង​ចប់​ជាស្ថាពរ៕ Cambodia News

Related Articles

Back to top button
Close
Close