រដ្ឋមន្រ្តី ការបរទេសចិន នឹងបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេល ២ថ្ងៃ
ភ្នំពេញ៖ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណៈរដ្ឋប្រជាមានិតចិន នឹងដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣។

តាមសេចក្តី ជូនព័ត៌មាន បានឲ្យដឹងទៀតថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី (Wang Yi) ស្របពេលប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ឆ្នាំ២០១៣នេះ ផងដែរ។
សេចក្តីប្រកសាស លើកឡើងថា អំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី (Wang Yi) នឹងជួបសំដែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជួបពិភាក្សាទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕ Cambodia News