ជន​ភៀស​ខ្លួន​ស៊ីរី​ចូល​ទៅ​អ៊ីរ៉ាក់​មាន​ការ​កើន​ឡើង​

​អង្គការ​សហប្រជា​ជាតិ​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​នៃ​ជន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ស៊ីរី​ឆ្លង​ចូល​ទៅ​ប្រទេស​ អ៊ីរ៉ាក់​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ គឺក្នុង​ចំនួន​ខ្ពស់​មិន​ធ្លាប់​មាន។

តួលេខ ​នៃ​ការ​កើន​ឡើង​នេះ គឺ​ចេញ​នៅ​ចំ​ពេល​ដែល​អ្នក​ពិនិត្យ​សង្កេតការណ៍​អន្ដរ​ជាតិ​អំពី​អាវុធ​គីមី ​បាន​ទៅ​ដល់​ក្រុង Damascus នៅ​ស៊ីរី​ដើម្បី​ចាប់​ផ្ដើម​ការ​ស៊ើប​អង្កេត​របស់​ខ្លួន។

រូប​ភាព​ជា​ ច្រើន​បង្ហាញ​ឲ្យ​ឃើញ​ថា ពល​រដ្ឋ​ស៊ីរី​ប្រុស​ស្រីរួម​ទាំង​កុមារ​ផង​បាន​ដើរ​ឆ្លង​ព្រំដែន​ពី​ស៊ីរី​ ចូល​​ទៅ​​អ៊ីរ៉ាក់។ ទីភ្នាក់​ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជា​ជាតិ​និយាយ​ថា មាន​ពល​រដ្ឋ​ស៊ីរី​ដល់​ទៅ​២ម៉ឺន​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អ៊ីរ៉ាក់​តាំង​ ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ហើយ​ពាក់​កណ្ដាល​នៃ​ពួក​គេ​គឺ​ចូល​មក​នៅ​ថ្ងៃ​សៅរ៍​តែ​មួយ​ថ្ងៃ។

គេ​ មិន​ទាន់​ដឹង​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​រត់​ចេញ​យ៉ាង​ច្រើននេះ​នៅ​ឡើយ​ទេ ប៉ុន្ដែ​បណ្ដា​ទីភ្នាក់​ងារ​ផ្ដល់​ជំនួយ និង​អាជ្ញាធរ​ក្នុង​តំបន់​កំពុង​តែ​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​យក​មនុស្ស ​យ៉ាង​ច្រើន​បែប​នេះ។

នៅគ្រា​នេះ​ដែរ នៅ​ក្រុង​ Damascus ក្រុម​អ្នក​ត្រួត​ពិនិត្យ​មួយ​ក្រុម​របស់​អង្គការ​សហប្រជាជាតិ​បាន​ទៅ​ដល់​ ទី​នោះ ដើម្បី​ចាប់​ផ្ដើម​ការ​ស៊ើប​អង្កេត​រយៈ​ពេល​២​សប្ដាហ៍​ជុំវិញ​ការ​អះ​អាង​ថា ភាគី​ទាំង​សង​ខាង​ក្នុង​ជម្លោះ​បាន​ប្រើ​គ្រឿង​អាវុធ​គីមី។

ការងារ​ ចុះ​ត្រួត​ពិនិត្យ​នេះ​បាន​ត្រូវ​ផ្អាក​បណ្ដោះ​អាសន្ន​តាំង​ពី​មាន​ការ​ចោទ​ ប្រកាន់​ដំបូង​ៗ​បាន​លេច​ឡើង​នៅ​ខែ​មីនា ដោយ​សារ​តែ​ការ​មិន​ចុះ​សម្រុង​​គ្នា​ជា​មួយ​នឹង​រដ្ឋាភិបាល​ស៊ីរី​អំពី​ ទីកន្លែង​ដែល​ក្រុម​អ្នក​ត្រួត​ពិនិត្យ​ត្រូវ​ចុះ​ទៅ​មើល៕ (Radio Australia)

Related Articles

Back to top button
Close
Close