សម រង្ស៊ី៖ មហាបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោតត្រូវតែមាន
ភ្នំពេញ៖ បន្ទាប់ពីអវត្តមានអស់រយៈពេល១០ថ្ងៃពីប្រទេស ពេលមកដល់កម្ពុជាវិញ លោក សម រង្ស៊ី បានថ្លែងថា មហាបាតុកម្មនឹងត្រូវតែធ្វើឡើងដើម្បីប្រឆាំងនឹងលទ្ធផលឆ្នោត ប៉ុន្តែគណបក្សសង្រ្គោះជាតិនៅរង់ចាំមើលការដោះស្រាយពាក្យបណ្តឹងរបស់ គ.ជ.ប សិន។
បើតាមលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រកាលពីរសៀល ម្សិលមិញ ថា មហាបាតុកម្មអាចនឹងកើតមាន ប្រសិនបើការប្រជុំសភាដំបូង ដែលគ្រោងចាប់ផ្តើមនៅចុងខែក្រោយប្រព្រឹត្តទៅដោយមិនទាន់ដោះស្រាយ បញ្ហា ឬគណបក្សប្រជាជនកម្ពុជាយកអាសនៈរបស់គណបក្សប្រឆាំង ឬក៏មានការស្នើពីប្រជាពលរដ្ឋឲ្យមានមហាបាតុកម្មនោះ។
គួរកត់សម្គាល់ថា ការអញ្ជើញមកដល់របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិកាលពីព្រឹកមិញនេះ គេមិនឃើញវត្តមានរបស់លោក កឹម សុខា ឡើយ៕ Cambodia News