គ្រាប់B40 ១គ្រាប់ត្រូវគេបំផ្ទុះនៅមុខទីស្នាក់ការគណបក្សប្រជាជនខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ កាលពីម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៤ សីហា ២០១៣ គ្រាប់B40 ១គ្រាប់ ត្រូវជនមិនស្គាល់អត្តសញ្ញាណបំផ្ទុះនៅខាងមុខទីស្នាក់ការគណបក្សប្រជាជន កម្ពុជា ស្ថិតក្នុងភូមិម្កាក់ ឃុំខ្នងក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ហេតុការណ៏នេះ បាន បង្ក ឲ្យ មានការភ្ញាក់ផ្អើល និងភ័យខ្លាច ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងការបំផ្ទុះគ្រាប់B40 នៅមុខទីស្នាក់ការគណបក្សប្រជាជនក្នុងស្រុកគងពិសីនេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួស ឬ ស្លាប់នោះទេ ដោយគ្រាន់តែរបើកស្លាកគណបក្ស និង រយះរបងថ្មតែប៉ុណ្ណោះ ។
មកដល់ព្រឹកថ្ងៃទី១៥សីហានេះ សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់សន្និដ្ឋានថា ករណីនេះពាក់ព័ន្ឋរឿងអ្វីពិតបា្រកដនៅឡើយទេ កំពុងតែធ្វើការស្រាវជ្រាវ ៕ Cambodia News