ប្រទេស​នៅ​អាស៊ី​ខាង​ជើង​​ទទួល​​រងការ​​​​​ប៉ះពាល់​ធ្ងន់​​​​ពី​​អាកាស​ធាតុ​ក្តៅ​ខ្លាំង

សីតុណ្ហភាព​ក្តៅ​ខ្លាំង​​​នៅ​អាស៊ី​ ខាង​ជើង បាន​សម្លាប់​​​មនុស្ស​អស់​ជា​ច្រើន​​នាក់ ​ហើយ​​ធ្វើ​ឲ្យ​​បណ្ដាញ​បញ្ជូន​ចរន្ត​​​អគ្គិសនីស្ទើ​រ​តែ​លែង​ដំណើរ​ការ។

ប្រជាពលរដ្ឋ ​រាប់​ពាន់​នាក់​ក្នុង​ប្រទេស​ជប៉ុន ​បានគេ​នាំ​ទៅ​ទទួល​​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ដោយ​សារ​​ការ​អាការៈប៉ះពាល់​ពី​​កម្តៅ​​សីតុណ្ហភាព

​ចំណែកនៅ​ឯ​​ ប្រទេស​ចិនវិញ​ ​​កន្លែង​ដែល​ធ្លាប់​ជា​ជម្រក​​សម្រាប់​គេចពួន​ពីការ​វាយ​ប្រហារ​ផ្លូវ​​ អាកាស​ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជាជម្រក​បណ្តោះ​អាសន្ន​ដើម្បិគេច​ពី​កម្ដៅ។

​ ​​​នៅ​តាម​​អគារ​សាធារណៈ​​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ម៉ាស៊ីន​ត្រជាក់​ត្រូវ​​​បាន​បិទចោល ខណៈ​ពេល​ដែល​មាន​ការ​ព្រមាន​​អំពី​ការ​ខ្វះ​​អគ្គិសនី​ប្រើប្រាស់។

​​ ​គេ​ឲ្យ​ដែរ​ថា​កម្រិត​កម្តៅ​ធាតុ​អាកាស​ខ្ពស់​ជាង​ ៤០ អង្សាសេ បាន​​បណ្តាល​មក​ពី​ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ជាច្រើន​ស្រទាប់​ក្នុង​ប្រព័ន្ធ​ អាកាសធាតុ​​ ​មាន​នៅ​​​ស្ទើរ​ទូទាំង​តំបន់​​អាស៊ី​ខាង​ជើង​៕ (Radio Australia)

Related Articles

Back to top button
Close
Close