ប្រទេសកូរ៉េខាងជើង បានសម្ភោធបើកប្រើប្រាស់ទូរស័ព្ទទំនើបដែលមានលក្ខណៈជាកូរ៉េ
ប្រទេសកូរ៉េខាងជើង បានសម្ភោធបើកប្រើប្រាស់ទូរស័ព្ទទំនើបដែលខ្លួនបានផលិត ដែលមានម៉ូដែលហៅថា Ari-rang ប៉ុន្តែមិនអាចប្រើអ៊ិនធើរណិត ឬហៅទូរស័ព្ទទៅក្រៅប្រទេសបានទេ។
កូរ៉េខាង ជើងមានបណ្តាញទូរស័ព្ទដៃ តាំងតែពីឆ្នាំ២០០៨ ប៉ុន្តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរ និងមានលក្ខខ័ណ្ឌតឹងរឹង។
មេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong-Un បានទៅទស្សនារោងចក្រ ដែលផលិតទូរស័ព្ទនេះ ហើយបានសរសើរ ដោយមានប្រសាសន៍ថា ទូរស័ព្ទនោះ មានលក្ខណៈជាកូរ៉េ ដោយផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ រួមទាំងធានាចំពោះសន្តិសុខសុវត្ថិភាព៕ (Radio Australia)