ឡុង ប៊ុនហេងមិនទាន់ច្បាស់រឿងគម្រោងភ្ជាប់ពាក្យជាមួយព្រះកាយច័ន្ទ
ភ្នំពេញ៖ តាមប្រភពព័ត៌មានពីក្នុងចង្កោមសិល្បៈបានឲ្យដឹងថាតារាសម្តែងរាងខ្ពស់ស្រលះសម្បុរខ្មៅស្រអែមនិងជាពិធីការិនីជំនាន់ថ្មីនាងព្រះកាយច័ន្ទដែលមានឈ្មោះពិតថារ៉ា សូនីតាបានបង្កាត់ទំនាក់ទំនងជាមួយតារាប្រុសជារលកក្រោយម្នាក់ឈ្មោះឡុង ប៊ុនហេងយ៉ាងស្និតស្នាលនៅពេលពួកគេមានឱកាសសម្តែងរឿងជាមួយគ្នា។
ដោយសារតែនៅពេលជួបគ្នាពួកគេនៅតែពីរនាក់ស្វិតល្មួតទើបមានការនិយាយថាពួកគេស្រលាញ់គ្នាមានទំនាក់ទំនងពិសេសលើសពីមិត្តភាពរហូតល្បីថាអ្នកទាំងពីគ្រោងរៀបចំផែនការភ្ជាប់ពាក្យតាមប្រពៃណីខ្មែរយើងទៀតផង។
ការបែកធ្លាយព័ត៌មាននេះបន្ទាប់ពីពួកគេបានថតរឿងភាគឲ្យប៉ុស្តី៍លេខ៩រឿង«ភ្លើងព្យាបាទ»ដែលព្រះកាយច័ន្ទដើរតួជាតួអង្គសំខាន់ហើយតារាសម្តែងរលកក្រោយលោកឡុង ប៊ុនហេងក៍មានវត្តមាននៅក្នុងខ្សែរឿងនោះម្នាក់ដែរ។ដោយសារតែនៅក្នុងប្លង់ថតពួកគេមានឱកាសថតឈុតជាមួយគ្នាញឹកញាប់ទើបបង្កើតបានជាការរាប់អានគ្នាទាំងពេលសម្តែងនិងនៅពេលសម្រាកពីការងាររហូតទៅជារូបភាពមួយទាក់ទាញមហាជនដែលបានឃើញពួកគេស្និតស្នាលផ្ទាល់ភ្នែកកើតការសង្ស័យថាអាចនឹងឆ្លងដល់ផែនការស្រលាញ់គ្នាលួចលាក់មិនខាន។
ស្របពេលដែលលោកប៉ារបស់នាងដែលពីមុនបានហាមផ្តាច់កូនស្រីមិនឲ្យប្រើទូរស័ព្ទហាក់មានការទន់ចិត្តនិងការចូលមកស្និតស្នាលរបស់តារាសម្តែងឡុង ប៊ុនហេងទើបកាន់តែច្បាស់ជឿជាក់រិតតែខ្លាំងឡើងជុំវិញភាពប្រែប្រួលរបស់ពួកគេ។ទាក់ទិនរឿងរាវស្នហាក្រៅឆាកនេះលោកឡុង ប៊ុនហេងដែលមានប្រភពចេញពីខេត្តស្ទឹងត្រែងនិងជាតួអង្គក្នុងរឿងរាវនេះបានថ្លែងប្រាប់អ្នកយកព័ត៌មានយើងថាលោកពិតជាមានការភ្ញាក់ផ្អើលមែនទែនដែលការស្និតស្នាលគ្នារវាងលោកនិងកញ្ញាព្រះកាយច័ន្ទបានក្លាយជារឿងត្រូវគេសង្ស័យថាស្រលាញ់គ្នាយ៉ាងងប់ងល់។
លើសពីនេះលោកកាន់តែភ្ញាក់ខ្លួនខ្លាំងឡើងមិនដឹងថាអ្វីដែលពួកយើងរាប់អានគ្នាធម្មតាៗនៅពេលថតនិងសម្រាកអង្គុយចិត្តគ្នាត្រូវគេយកមកចុះផ្សាយតាមសារព័ត៌មានមួយចំនួនធ្វើឲ្យលោកនិងព្រះកាយច័ន្ទសួរនាំគ្នាពីរឿងនេះថាពិតជាមិនធម្មតាមែនអ្នកសិល្បៈឲ្យតែមានអ្វីមិនប្រក្រតីច្បាស់ជាមិនអាចខ្ទាតចេញពីដៃអ្នកកាសែតបានទេ។
លោកឡុង ប៊ុនហេងដែលអះអាងថាភ្ញាក់ផ្អើលពីព័ត៌មានស្នេហាក្រៅឆាកនោះបានសម្តែងនូវអារម្មណ៍កោតសរសើរមិនដាច់ពីមាត់ថាឆ្លងកាត់ការរាប់អានគ្នានៅពេលថតរឿងកន្លងទៅលោកសង្កេតឃើញថាព្រះកាយច័ន្ទគាត់ជាមនុស្សល្អម្យ៉ាងព្រោះគាត់ជានារីវ័យក្មេងទេតែព្យាយាមក្នុងការតស៊ូជាមួយការងារទោះជាលំបាកបែបណាក៍គាត់មកទទួលការងារមិនខកខាន។អ្វីដែលពិសេសនាងនិងលោកឪពុកមិនភ្លើតភ្លើនឡើងទៅណាមកណាជិះតែម៉ូតូតែពីរអ្នកកូនមិនថាយប់មិនថាថ្ងៃបើគិតមើលទៅព្រះកាយច័ន្ទគាត់ឡើងកូដហើយតែបើក្រឡេកមើលពីសភាពខាងក្រៅគាត់នៅមិនទាន់ល្អនៅឡើយពិសេសរឿងសម្ភារៈទំនើបៗគឺមិនជ្រើមឡើយសុខចិត្តរកលុយទិញឡានខ្លួនឯងដោយមិនពឹងលើជំនួយអ្នកដ៍ទៃ។
នៅពេលសួរថាតើភាពស្និតស្នាលគ្នានិងការស្វែងយល់ពីភាពតស៊ូរបស់ព្រះកាយច័ន្ទដែលស៊ូជិះម៉ូតូត្រុវខ្យល់ត្រូវភ្លៀងហើយតែងតែបដិសេសធជំនួយទ្រព្យខុសក្បួនកន្លងទៅអាចល្មមឲ្យលោកមានចិត្តស្រលាញ់បានទេហើយគិតថាទៅថ្ងៃក្រោយបើមានភ្លើងខៀវពីខាងស្រីលោកភ្ជាប់និស្ស័យជាមួយព្រះកាយច័ន្ទបានឬទេ?ការពិតលោកស្រលាញ់រាប់អាននាងនាពេលនេះមែនតែទៅថ្ងៃក្រោយលោកមិនទាន់ច្បាស់ប្រាកដក្នុងចិត្តនៅឡើយទេស៊ីសងលើពេលវេលាបញ្ជាក់។តែលោកគ្រាន់តែដឹងថាព្រះកាយច័ន្ទជាមនុស្សស្រីដែលតស៊ូអត់ធ្មត់ជាមួយការងារបើអ្នកណាបាននាងធ្វើជាភរិយានោះពិតជាល្អតែបើយើងទាំង២មាននិស្ស័យពិតជាមិនអាចជៀសគ្នាបានទេ៕ ស.រ/Cambodia News