ហេតុផល៥ ដែលអ្នកគួរតែរួមភេទជារៀងរាល់ថ្ងៃ
សុខភាព៖ ការរួមភេទជាវិធី មួយយ៉ាងល្អ ដែលអាចធ្វើឱ្យ អ្នកមានសុខភាពល្អ មានភាពរីករាយ ធ្វើឱ្យអ្នក ទទួលទាន ដំណេក បានយ៉ាងស្កប់ស្កល់ កាត់បន្ថយភាពតានតឹង ក្នុងអារម្មណ៍និងដុតបំផ្លាញសារធាតុ កាឡូរី ។
ការសិក្សា បានបង្ហាញថា បុរសដែលបានរួមភេទច្រើនជាង ២ដង ក្នុង ១សបា្តហ៍អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺគាំង បេះដូង ជាងបុរសដែលបាន រួមភេទតិច តែ១ដង ក្នុង រយៈពេល ១ខែ។ ការរួមភេទមិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ល្អប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងជួយកាត់បន្ថយភាពតានតឹងនៅក្នុងខ្លួនរបស់អ្នកបានយ៉ាងល្អ។
ប្រសិនបើអ្នក កំពុងមានអាការៈឈឺក្បាល ដោយសារតែ ការគិតច្រើន ឬ បំពេញកិច្ចការអ្វីមួយ មិនបាន សម្រេច ចេះតែគិតពីបញ្ហាទាំងអស់នោះ។ អ្នកគួរតែ គិតពីការរួមភេទ ជំនួសវិញ ពីព្រោះថាពេលដែល អ្នកបញ្ចេញទឹកកាម កំរិតនៃអ័រម៉ូនអូស៊ីតូនិច កើនឡើង ៥ដង ដែលវា មានតួនាទី កាត់បន្ថយភាព ឈឺចាប់ និង ធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា។
ការទទួលទានដំណេកបានស្កប់ស្កល់ អាចទទួលបានតាមរយៈការរួមភេទ ជាមួយនឹងដៃគូ សេ្នហាជា ទីស្រលាញ់របស់អ្នក ធ្វើឱ្យគេងលក់ស្រួល រីករាយ និងមានសុខភាពល្អ។ ការរួមភេទ អាចជួយអ្នក ដុតបំផ្លាញសារធាតុខ្លាញ់ក្នុងខ្លួន និងធ្វើឱ្យអ្នកមានរាងកាយរឹងមាំនិងមាន សម្រស់ស្រស់ស្អាត៕ វត្តី/Cambodia News