ព្រះមហាក្សត្រ និងសម្តេចម៉ែយាងទៅកាន់ប្រទេសចិន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ សីហា នេះ ព្រះមហាក្សត្ររបស់ប្រទេសកម្ពុជា គឺសម្តេចព្រះបរមនាថ នរោត្តម សីហមុនី រួមជាមួយសម្តេចម៉ែបានយាងទៅកាន់ប្រទេសចិនហើយ ដើម្បីពិនិត្យព្រះសុខភាពរបស់ព្រះអង្គតាមការណាត់ជួបរបស់គ្រូពេទ្យ ចិន។
សូមបញ្ជាក់ថា ការយាងចាកចេញពីប្រទេសកម្ពុជារបស់ព្រះមហាក្សត្រនេះ គឺធ្វើឡើងចំពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាស លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្រ្ត អាណត្តិទី៥។
ប៉ុន្តែបើតាមមន្រ្តីព្រះបរមរាជវាំង ការយាងទៅកាន់ប្រទេសចិនរបស់ព្រះមហាក្សត្រនេះ គឺមិនមានពាក់ព័ន្ធនឹងបញ្ហានយោបាយទេ៕ នាង/Cambodia News