អូស្រ្តាលីទំនងបរាជ័យក្នុងការរារាំងកាណូតជនស្វែងសុំសិទ្ធជ្រកកោន
គយអូស្រ្តាលី បានប្រកាសឲ្យដឹងថា មានកាណូតរបស់អ្នកស្វែងសុំសិទ្ធិជ្រកកោនចំនួនពីរទៀតក្នុងរយៈ ពីរថ្ងៃកន្លងទៅនេះ ដែលក្នុងនោះមានមនុស្សធ្វើដំណើរចំនួន១២៤នាក់។
កាណូត គ្រឿងទីមួយមានដឹកអ្នកស្វែងសុំការជ្រកកោនចំនួន៥៩ នាក់និងអ្នកបើកបរ៥នាក់ បានចូលទៅដល់ជិតកោះ Christmas របស់អូស្រ្តាលីដែលជាទីតាំងបើកមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ខុស ច្បាប់។
នៅព្រឹកថ្ងៃទី៩ ខែសីហានេះ មានកាណូតមួយគ្រឿងទៀតផ្ទុកអ្នកដំណើរ៥៦នាក់និងក្រុមអ្នកបើកបរ៤ នាក់បានមកដល់ក្នុងដែនទឹកអូស្រ្តាលីក្នុងតំបន់ដែនកោះ Ashmore ។
គួរ រំឭកថា រដ្ឋាភិបាលអូស្រ្តាលីទើបតែបានបង្កើតគោលនយោបាយថ្មីមួយដើម្បីទប់ ស្កាត់ការចូលនូវកាណូតជនស្វែងសុំសិទ្ធិជ្រកកោនក្រោមរូបភាពការ ជួញដូរមនុស្ស។ ប៉ុន្តែច្បាប់ថ្មីនេះហាក់បីដូចមិនបានធ្វើឲ្យមានការរុញរានិង ថយចុះគួរឲ្យកត់សម្គាល់ឡើយនូវការហូរចូលអ្នកសុំសិទ្ធិជ្រក កោន។
បញ្ហាជនស្វែងសុំសិទ្ធិជ្រកកោននៅតែជាបញ្ហាក្ដៅគគុក សម្រាប់គណបក្សនយោបាយនៅប្រទេសអូស្រ្តាលីជាពិសេសក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោត៕ (Radio Australia)